ដូចការសន្យា ភាគីទាំងសងខាងបានមកជួបគ្នាដោះស្រាយបញ្ចប់ជម្លោះហេីយ ដោយតារាចម្រៀង អុី ណូ បានសងលុយទាំងការនិងដេីមចំនួន
ដូចដែរប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក អុីណូ ដែលជាតារាចម្រៀងដ៏ល្បី និងជាថៅកែហ្គារ៉ាសលក់ឡានមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ុងឬទ្ធី ត្រូវបានម្ចាស់បំណុលបានហៅអ្នកសារព័ត៌មានជាច្រើនចុះទៅដល់ទីនោះ បន្ទាប់ពីបានខ្ចីលុយគេចំនួន ១០០០០ដុល្លារ និងមិនបានបង់ការប្រាក់រយៈពេល ៩ខែ។
ស្របពេលនោះដែរ តារាចម្រៀង អុីណូ ក៏បានចេញមកធ្វេីការបកស្រាយដោយបានបញ្ជាក់ថា រូបលោកពិតជាបានខ្ចីលុយភាគីខាងលេីនេះពិតមែន ហេីយចំពោះមូលហេតុនៃការយឺតយ៉ាវសងនោះ គឺបណ្ដាលមកពីបញ្ហាកូវីដ រូបលោកក៏បានសុំការយោគយល់ពន្យារពេលពីភាគីបងប្អូនម្ចាស់បំណុលផងដែរ ។
បន្ថែមទៀតនោះ លោក អុីណូ ក៏បានឆ្លេីយតបវិញយ៉ាងខ្លីទៀតថា ថ្ងៃស្អែករូបលោកនឹងប្រគល់លុយសងទៅភាគីខាងម្ចាស់បំណុលទាំងការទាំងដេីមវិញ ដេីម្បីបញ្ចប់រឿងនេះ។ យ៉ាងណាមិញ ដូចតាមការសន្យា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ ភាគីទាំងសងខាងបានមកជួបគ្នាដោះស្រាយបញ្ចប់ជម្លោះហេីយ ដោយតារាចម្រៀងរូបនេះបានសងលុយទាំងការនិងដេីមចំនួន ១១៣៥០ដុល្លារ ដល់ភាគីម្ខាងទៀត ព្រមទាំងបានសុំទោសចំពោះគ្នាទៅវិញទៅមកផងដែរ ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើន។
សូមទស្សនាវីដេអូខាងក្រោម