លទ្ធផល Add Story លូវឃើញផលមែន អគុណដែលតែងតែអោយអូនឈ្នះ អគុណដែលតែងតែបារម្មណ៍ពីអូន ព្រោះ
នាពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ការទំនាក់ទំនងក៏កាន់តែងាយស្រួល ជាក់ស្ដែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មានមនុស្សមិនតិចនោះទេដែលបានស្គាល់គ្នា រហូតក្លាយជាគូស្នេហ៍ និងឈានទៅដល់ការរៀបមង្គលការទៀតផង អាចនិយាយបានថាគឺជានិស្ស័យ ទេីបបានមកជួបគ្នាបែបនេះ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ ដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក រហូតទាក់ទងគ្នាឈានដល់ការភ្ជាប់ពាក្យ ដោយមានការចូលរួមដឹងលឺពីចាស់ទុំទាំងសងខាង ដែលនេះសូម្បីតែខ្លួនរបស់អ្នកទាំងពីរផ្ទាល់ក៏មានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះទេ។
ក្នុងនោះដែរ បេីតាមការរៀបរាប់ពីខាងស្រី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Je Gech បានមានការរៀបរាប់ឱ្យដឹងថា៖«លទ្ធផល add story លូវឃើញផលមែន អគុណដែលតែងតែអោយអូនឈ្នះ អគុណដែលតែងតែបារម្មណ៍ពីអូន ព្រោះអូនក្បាលរឹង អគុណដែលស្រលាញ់អូនជាអូន (7.6.2021)»។