តារាចម្រៀង អុី ណូ បានចេញមុខបកស្រាយច្បាស់ៗ រឿងជំពាក់លុយ ១មុឺនដុល្លារ និងចេញសែកស្អុយ គឺដោយសារតែមូលហេតុ
ប្រិយមិត្តប្រកដជាស្គាល់រួចមកហេីយ តារាចម្រៀងប្រុសថ្គាមខ្លា ចង្ការស្អាត សម្លេងធ្ងន់ គឺលោក អុីណូ កំពុងក្រសោបបានប្រជាប្រិយលើទ្រនំសាន់ដេ និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជនជាច្រើន ហេីយលោក អុី ណូ មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីនោះទេ ថែមទាំងជាថៅកែហ្គារ៉ាសលក់ឡានទៀតផង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់មួយបានកេីតឡេីងស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ុងឬទ្ធី ពាក់ព័ន្ធនឹងរឿងដែលតារាចម្រៀង អុីណូ បានខ្ចីលុយគេចំនួន ១០០០០ដុល្លារ និងចេញសែកក្លែងក្លាយក៏ត្រូវបានម្ចាស់បំណុលបានហៅអ្នកសារព័ត៌មានជាច្រើនចុះមកដល់មុខហ្គារ៉ាសឡានតែម្តង។
ស្របពេលនោះដែរ តារាចម្រៀង អុីណូ ក៏បានចេញមកធ្វេីការបកស្រាយដោយបានបញ្ជាក់ថា លោកពិតជាបានខ្ចីលុយភាគីខាងលេីនេះពិតមែន ហេីយចំពោះការយឺតយ៉ាវនេះបណ្ដាលមកពីបញ្ហាកូវីដ រូបលោកក៏បានសុំការយោគយល់ពន្យារពេលពីភាគីបងប្អូនម្ចាស់បំណុលផងដែរ។ បន្ថែមទៀតនោះ លោក អុីណូ ក៏បានឆ្លេីយតបវិញយ៉ាងខ្លីទៀតថា ថ្ងៃស្អែករូបលោកនឹងប្រគល់លុយសងទៅភាគីខាងម្ចាស់បំណុលទាំងការទាំងដេីមវិញ ដេីម្បីបញ្ចប់រឿងនេះ។
ជាមួយគ្នានេះ នៅក្នុងការ Live លក់សម្លៀកបំពាក់ តារាចម្រៀង អុីណូ ក៏បានធ្វេីការបកស្រាយយ៉ាងច្បាស់អំពីដំណើរដេីមទងដែលធ្វេីឲ្យរូបលោកអាក់ខានក្នុងការសងទៅកាន់ម្ចាស់ភាគីបំណុល និងពាក់ព័ន្ធទៅនឹងបញ្ហាការចេញសែកអត់លុយ។ តោះកុំអោយខាតពេលយូរ សូមប្រិយមិត្តទស្សនាដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម