សូមចូលរួមរំលែកទុក្ខផង ពលករខ្មែរម្នាក់ទៀតហើយធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពដោយសារតែ
នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីផេកហ្វេសប៊ុកឈ្មោះ “Meng Costa Page បំណងល្អពីខ្ញុំ” បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈពលករខ្មែរម្នាក់ធ្វេីការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ពិតជារន្ធត់ចិត្តណាស់។
ក្នុងនោះដែរ ប្រភពគណនីផេកហ្វេសប៊ុកដដែលខាងលើនេះបានមានការបញ្ជាក់ប្រាប់ទៅកាន់មហាជនឲ្យដឹងថា៖«ដំណឹងក្រៀមក្រំ ពលករខ្មែរម្នាក់ទៀត បានប្រទះឃេីញដេក ស្លា ប់ ក្នុងបន្ទប់ កាលពីព្រឹកថ្ងៃម្សិលមិញ នៅតំបន់យាំងសាន ខេត្តក្យុងណាម តាមការសន្និដ្ឋានគឺគាំងបេះដូង»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។