ជាលើកចុងក្រោយហើយ ឃើញទើសភ្នែកពេក លោក អុឹម ជីវ៉ា ក៏នាំសុខា ទៅបេនឡានផ្សារថ្មី ដើម្បីទៅស្រុកវិញ ព្រមទាំងអោយលុយ ចំនួន
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ចំពោះបុគ្គលសុខាសុខា មួយនេះ ដែលនៅតែបន្ដធ្វេីអត្តចរិតដ៏សែនយ៉ាប់យឺនដដែល ចំពោះការដេីរសុំលុយមិត្តភក្ដិរបស់លោក អុឹម ជីវ៉ា កាលពីពេលថ្មីៗកន្លងទៅនេះ ចំនួន១០ដុល្លារ ហេីយអះអាងថា ខ្លួនសុំលុយនេះ គឺដេីម្បីយកទៅស្រុកកំណេីតវិញ។
ទន្ទឹមនឹងនេះដែរ មិត្តភក្ដិរបស់លោក អុឹម ជីវ៉ា អាណិត ក៏បានឱ្យលុយតាមសំណូមពរបស់បុគ្គលនេះ និងសង្ឃឹមថា សុខាសុខា និងត្រឡប់ទៅស្រុកកំណេីតតាមពាក្យសន្យារបស់ខ្លួនដែលបាននិយាយ។ ប៉ុន្ដែអត្តចរិតរបស់បុគ្គលមួយនេះ គាត់ពិតជាមហាសែនយ៉ាប់តែម្ដង ដោយបានលុយហេីយ បែរជាមិនព្រមទៅតាមពាក្យរបស់ខ្លួននោះទេ។ មិនត្រឹមតែប៉ុណ្ណឹង ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បុគ្គល សុខាសុខា នេះ បានជិះតុតុ ទៅរក លោក ស្ពេត្រូ ដល់ផ្ទះរបស់គាត់ ទាំងខ្លួនគ្មានលុយមួយរៀល ដេីម្បីទៅសុំលុយ ហេីយថែមទាំងពាក់ស្បែកជេីងច្រង៉ាងច្រងាងចូលផ្ទះគេ គ្មានក្បែរចិត្តម្ចាស់ផ្ទះបន្ដិចទាល់តែសោះ។ ដោយទ្រាំនឹងទង្វេីរបស់បុគ្គលនេះមិនបាន លោក ស្ពេត្រូ ក៏បានព្រលះយ៉ាងចាស់ដៃទៅលេីជននេះ ប៉ុន្ដែសុខានេះ មិនឈឺក្បាលឡេីយ។
យ៉ាងណាមិញ នៅរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក អុឹម ជីវ៉ា ក៏បានជួបនឹងបុគ្គល សុខា នេះម្ដងទៀត និងបានជូនទៅបេនឡាន ផ្សារថ្មី ហេីយថែមទាំងបានឱ្យលុយចំនួន ១០មុឺនរៀល ដេីម្បីឱ្យបុគ្គលនេះទៅស្រុក និងសង្ឃឹមថាអស់កម្ម ពារ និងគ្នាចុះ។ នៅលេីគណនីហ្វេសប៊ុកផេក សិល្បករកម្ពុជា បានលេីកឡេីងឱ្យដឹងថា៖”ខ្ញុំទើបចេញពីពេទ្យ ឃើញទើសភ្នែកពេក នាំសុខា សុខា មកបេនឡានផ្សារថ្មី អោយឡើងឡាន បញ្ជូនទៅត្បូងឃ្មុំវិញ ហើយអោយ ១០មុឺនរៀល ជាលើកចុងក្រោយ! កុំអោយនៅដើរវិលវិលពេញនិងពេក! យប់មិញសុខាដេកតាមសួននៅមុខវាំង …អ្វីដែលខ្ញុំជួយគឺជួយអស់ពីលទ្ធភាពហើយ សំខាន់មកពីគាត់មិនចេះកែប្រែ! ហុឺ ខ្ញុំជួយបានតែប៉ុណ្ណឹងទេ កែខ្លួនផងសុខា”។
សូមទស្សនាវីដេអូខាងក្រោម