លោក ស្ពេត្រូ ទ្រាំលែងបានហើយ បន្ទាប់ពីសុខាទៅសុំផ្ទះលោកស្នាក់នៅ ក៏បានចេញវីដេអូប្រលះ សុខា យ៉ាងចាស់ដៃថា
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ចំពោះបុគ្គលសុខាសុខា មួយនេះ ដែលនៅតែបន្ដធ្វេីអត្តចរិតដ៏សែនយ៉ាប់យឺនដដែល ចំពោះការដេីរសុំលុយមិត្តភក្ដិរបស់លោក អុឹម ជីវ៉ា កាលពីពេលថ្មីៗកន្លងទៅនេះ ចំនួន១០ដុល្លារ ហេីយអះអាងថា ខ្លួនសុំលុយនេះ គឺដេីម្បីយកទៅស្រុកកំណេីតវិញ។
ទន្ទឹមនឹងនេះដែរ មិត្តភក្ដិរបស់លោក អុឹម ជីវ៉ា អាណិត ក៏បានឱ្យលុយតាមសំណូមពរបស់បុគ្គលនេះ និងសង្ឃឹមថា សុខាសុខា និងត្រឡប់ទៅស្រុកកំណេីតតាមពាក្យសន្យារបស់ខ្លួនដែលបាននិយាយ។ ប៉ុន្ដែអត្តចរិតរបស់បុគ្គលមួយនេះ គាត់ពិតជាមហាសែនយ៉ាប់តែម្ដង ដោយបានលុយហេីយ បែរជាមិនព្រមទៅតាមពាក្យរបស់ខ្លួននោះទេ។
មិនត្រឹមតែប៉ុណ្ណឹង ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បុគ្គល សុខាសុខា នេះ បានជិះតុតុ ទៅរក លោក ស្ពេត្រូ ដល់ផ្ទះរបស់គាត់ ទាំងខ្លួនគ្មានលុយមួយរៀល ដេីម្បីទៅសុំលុយ ហេីយថែមទាំងពាក់ស្បែកជេីងច្រង៉ាងច្រងាងចូលផ្ទះគេ គ្មានក្បែរចិត្តម្ចាស់ផ្ទះបន្ដិចទាល់តែសោះ។ ដោយទ្រាំនឹងទង្វេីរបស់បុគ្គលនេះមិនបាន លោក ស្ពេត្រូ ក៏បានព្រលះយ៉ាងចាស់ដៃទៅលេីជននេះ ប៉ុន្ដែសុខានេះ មិនឈឺក្បាលឡេីយ។
សូមទស្សនាវីដេអូខាងក្រោម