ដូចអោយហេតុចឹង បុរសដ៏ស្រស់សង្ហារម្នាក់មុនពេលទទួលមរណភាព បានស៊ែរនូវរូបភាពរបស់ខ្លួនកាលពីឆ្នាំ ២០១៩ ដោយបានសរសេរថា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសាររបស់បុរសដ៏ស្រស់សង្ហារម្នាក់ដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Meng Hoo ដោយលោកបានទទួលមរណភាពនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយសារតែគាំងបេះដូង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មុនពេលជួបហេតុការណ៍ដ៏អាក្រក់នេះ គណនីហ្វេសប៊ុករូបនេះបានធ្វើការស៊ែរនូវរូបភាពដែលខ្លួនបានផុសកាលពីឆ្នាំ ២០១៩ ដោយបានសរសេរថា៖« Gud evening June ជិតដល់ថ្ងៃចាប់ជាតិហើយ» បន្ទាប់ពីស៊ែររូបភាពនេះមិនទាន់បានប៉ុន្មានផង រូបលោកក៏បានលាចាកលោកនេះតែម្តង ដូចជាអោយហេតុយ៉ាងចឹង។
ក្នុងនោះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ OG Gy បានសរសេររៀបរាប់ឲ្យដឹងថា៖«ផុសដូចខ្វះពាក្យនិយាយណាស់មែនទេ ផុស 01/06/2019 សែរឡើងវិញទើបតែបានមួុយថ្ងៃជាងទេ 03/06/2021 ឯងបែរជាទៅចោលអ្នករាល់គ្នាបងប្អូនឪពុកម្តាយដោយមិនបានលា ឯងក៏ចិត្តដាច់ម្ល៉េះ ចឹងបានយប់មិញគ្នាដេកយល់សប្តិថាឃើញហែរ ស ព តែយល់សប្តិវារញ៉េរញ៉ៃពេកមិនដឹងថា ស ព អ្នកណាមួុយយប់ទល់ភ្លឺដេកមិនសូវលក់ឃើញថាទៅហែរ ស ព ការពិតគឺជាឯងសោះ ទៅអោយបានស្ងប់សុខណាពួុកម៉ាក»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។