សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់ស្រស់សង្ហារណាស់ បែរជាទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះ Mengly Chhay បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្តិរបស់ខ្លួនម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងដោយសារតែគាំងបេះដូង ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «មិត្តល្អៗ R.I.P ណាសម្លាញ់ ឯងនៅចាំបានថា យេីងទៅរៀនជាមួយគ្នា ជិះម៉ូតូជាមួយគ្នា តែពេលនេះឯងទៅហេីយ ទៅលែងបកក្រោយ សូមទៅអោយបានសុខណា វាពិតជាលឿនពេកហេីយ សូមអោយកេីតជាតិក្រោយអាយុវែង កុំអោយដូចជាតិនេះ គ្នាពិតជាសោកស្តាយណាស់ដែលមិនបានទៅជួប និងជូនដំណេីរឯងជាលេីកចុងក្រោយ Meng Hoo មិត្តល្អ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។