ទីបំផុតសមីខ្លួនដែលបានបង្ហោះរូបជុំគ្នាផឹកសុី និងភ្ចាប់សារមិនសមរម្យនោះ បានចេញមុខទទួលស្គាល់កំហុស និងបានសារភាពថា
ស្រ្ដីរូបស្រស់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kanha Kim ហេីយបានបង្ហោះទិដ្ឋភាពរូបថត ផឹកសុីជាច្រេីនសន្លឹក កាលពីម្សិលមិញនេះ ស្របពេលដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពេលនេះត្រូវបានសមត្ថកិច្ច នៃការិយាល័យ ប្រឆាំងបទល្មេី.ស បច្ចេកវិទ្យា នាំមកយកវាស់កំពស់ និងធ្វេីកិច្ចសន្យាអប់រំណែនាំហេីយ។
ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បានសរសេរប្រាប់ឱ្យដឹងថា៖”បេីតាមសម្ដីម្ចាស់Account Facebook គាត់បានប្រាប់ថា រូបភាពដែលជួបជុំនោះ គឺជារូបចាស់ទេ សមត្ថកិច្ចក៏អោយគាត់ធ្វេីកិច្ចសន្យា សូមបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ទាំងអស់គ្នា 3កុំ 3ការពារ”។
សូមជម្រាបផងដែរថា បេីតាមរយៈការបង្ហោះរូបថត រួមជាមួយសំណេរ របស់ម្ចាស់គណនី ហ្វេសប៊ុក Kanha Kim បានសរសេរពាក្យពេចន៌មួយចំនួន ក្នុងអត្ថន័យផ្កេីន និងឌឺដងថា៖”អ.ញ ផុសទៀត ចាំមេីលមីអា.យៈណា វារម៉ាស់មាត់ ក ណ្ដួ.យ ទៀត អ.ញជួប គឺជួប។ ជូនចំពោះពួកពូកែផ្ដល់ព័ត៍មាន ពេលមិនជួប មិនផ្ដល់ផង ពេលជួបដឹងភ្លាម”។
សូមទស្សនាវីដេអូខាងក្រោម