សូមចូលរួមរំលែកទុក្ខផង ពលករកូរ៉េម្នាក់ទេីបតែដា ច់ អណត្តិទៅខ្មែរបានជាង១ខែ បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ
នាយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ “Meng Costa Page បំណងល្អពីខ្ញុំ” បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានអតីតពលករខ្មែរម្នាក់ធ្វេីការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ដោយសារតែរន្ទះ បា ញ់ ។
ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ ដំណឹងក្រៀមក្រំ ពលករខ្មែរឈ្មោះហៅថា ម៉ូគី ទេីបតែដាច់អណត្តិទៅខ្មែរបានជាង១ខែ ត្រូវបានរន្ទះបាញ់ស្លា ប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ពេលកំពុងសាងសង់រោងនៅចំការ ស្ថិតនៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពដដែលរូបនេះបានបញ្ជាក់បន្ថែមថា នៅកន្លែងកេីតហេតុត្រូវរន្ទះបាញ់សរុប៦នាក់ ស្លា ប់ ចំនួន២នាក់ នៅជាមួយគ្នាពេលកំពុងសង់រោង។ នៅភូមិនេះករណីពុលស្រាមិនទាន់ចប់ស្ងាត់នៅឡេីយ ឥលូវមកជួបបញ្ហារន្ទះបាញ់មនុស្សដល់៦នាក់ ។ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះហេតុការណ៍នេះ។