សូមបងប្អូនប្រុងប្រយ័ត្នចំពោះសត្វពស់ប្រភេទនេះ ដែលទើបតែ ស. ម្លា. ប់ ស្ត្រីម្នាក់ ដោយពស់នេះគឺមានឈ្មោះថា
ហ្វេសប៊ុក៖ កាលពីម្សិលមិញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ គន ចាន់លី បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលអ្នកម្ដាយជាទីស្រលាញ់របស់គាត់ បានទទួលមរណ ភាព ចាកចោលក្រុមគ្រួសារទាំងអាល័យ ស្ទេីរតែមិនអាចទទួលយកបាន គឺដោយសារតែត្រូវ ពស់ ចឹ ក ស្លា. ប់។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ពស់នេះហេីយ ដែលបានយកជីវិតម្ដាយរបស់ខ្ញុំ”។ សូមជម្រាបផងដែរថា បេីតាមរយៈរូបភាព ដែលម្ចាស់គណនីខាងលេីបានបង្ហាញ គឺពស់មួយក្បាលនេះ មានឈ្មោះថា ពស់ក្រាយ ស -ខ្មៅ ឬហៅឈ្មោះម្យ៉ាងទៀតថា ពស់ថ្នាំងអំពៅ ដែលវាក៏ជាប្រភេទពស់ ដែលមាន ពិ.ស ខ្លាំងផងដែរ។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខ ន្ធ អ៊ំស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។