ទប់ទឹកភ្នែកមិនជាប់ទេ ម្តាយពិកាជើងស្រែកទ្រហោរយំ ជូនដំណើរកូនស្រីជាលើកចុងក្រោយ ដែលបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ហ្វេសប៊ុក៖ បេីនិយាយអំពី ជំ ងឺ បា.ក់ ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) ប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់បាន ឮពាក្យមួយនេះ ជារៀងរាល់ថ្ងៃរួចមកហេីយ ហេីយក៏ប្រហែលជាគិតថា ជំ ងឺ ប្រភេទនេះ គ្រាន់តែជាបញ្ហាតូចតាចគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ មិនដូច្នេះនោះឡេីយ ជំងឺ បា.ក់ ទឹកចិត្ត ជាប្រភេទជំងឺម្យ៉ាង ដ៏កា.ច សា.ហា វ លេីសពីអ្វីដែលយេីងធ្លាប់ដឹង និងឮថែមទៀតផង ប្រសិនបេីយេីងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វេីឱ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលេីការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការ ស.ម្លា.ប់ ខ្លួនឯងក៏ថាបាន។
ជាក់ស្ដែង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នារីវ័យក្មេងម្នាក់ មានឈ្មោះ សុខ ស្រីនុត អាយុ២៦ឆ្នាំ មាន ជំ ងឺ បា.ក់ ទឹកចិត្តធ្ងន់ធ្ងរ រហូតធ្វេីឱ្យគាត់សុញគំនិត គិតអ្វីមិនចេញ ក៏បានសម្រេចចិត្ត ធ្វេីអត្ត.ឃា.ត ស ម្លា.ប់ ខ្លួន ដោយលេ.ប ថ្នាំ ដែលជាហេតុ ធ្វេីឱ្យក្រុមគ្រួសាររបស់គាត់ទាំងអស់ មានទុក្ខជាទម្ងន់ និងមានការសោកស្ដាយជាពន់ពេក។ នេះបេីតាមការបញ្ជាក់ចេញពីគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់ មុន្នីរតនះ ត្រូវជាមិត្តភក្ដិ នៃ ស.ព។
ក្នុងនោះដែរ បេីយោងតាមរយៈម្ចាស់គណនីហ្វេសប៊ុក ស.ព ផ្ទាល់ ដែលមានឈ្មោះ Ah Nuth បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ម្ចាស់Account នេះបានទទួលមរ ណភាព ហើយ! ពេលវេលាពិតជាលឿនណាស់ មិនគួរណានុតអាយុខ្លី ,គិតខ្លី កើតជាតិណាៗកុំអាយុខ្លីដូចជាតិនេះទៀតសូមអោយស្រីនុតទៅកាន់សុខគតិភព កើតជាតិណាៗសូមអោយជួបតែមនុស្សល្អ ហើយបានទុកម្តាយពិការជើងអោយរស់នៅម្នាក់ឯង ជីវិតពិតជាកំសត់ណាស់ មានតែពីរនាក់ម្តាយកូន ហើយឥលូវកូនទៅបាត់ តើអោយគាត់រស់នៅរបៀបណា បើមានបងប្អូនណាចង់ចូលរួមជាថវិកាតិចក្តីច្រើនក្តី សូមទាក់ទង់ទៅលេខ 069601370នេះជាលេខរបស់ម្តាយគាត់ផ្ទាល់ ឫតាមABA 001155831 PE DYNAសូមអរគុណ”។
សូមទស្សនាវីដេអូខាងក្រោម