សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកា.ប់ និង វា.យ យុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស
នៅរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ យោងតាមរយៈសំណេរទាំងស្រុង ចេញពីគេហទំព័រហ្វេសប៊ុកផេក ស្នងការនគរបាលខេត្តកណ្ដាល បានសរសេរប្រាប់ឱ្យដឹងថា៖”កិច្ចសហការសមត្ថកិច្ចខេត្តកណ្តាល នាយកដ្ឋាន ព្រ.ហ្មទ.ណ្ឌ និងសមត្ថកិច្ចខេត្តតាកែវ ឃា.ត់ ខ្លួនជ.ន សង្ស័.យ ម្នាក់ ពាក់ព័ន្ធករ.ណី កា.ប់ និង វា.យ យុវជនម្នាក់ បង្ហោះតាមបណ្តាញសង្គម នៅស្រុកព្រៃកប្បាស។
កណ្តាល៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងនគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យ ព្រ.ហ្មទ.ណ្ឌ កម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុឌ្ឍី នាយការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង សហការជាមួយកម្លាំងនាយកដ្ឋាន ព្រ.ហ្មទ.ណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃា.ត់ ខ្លួន ជ.នសង្ស័.យ ឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចសហការ ឃា.ត់ ខ្លួន ជ.ន សង្ស័.យខាងលើ តាមបញ្ជារបស់លោក ជាវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ សូមបញ្ជាក់ថា មុនឈានដល់ការឃា.ត់ខ្លួន ជ.ន សង្ស័.យនេះ បន្ទាប់ពីមានបណ្តាញសង្គមជាច្រើនផ្សព្វផ្សាយពី(វីដេអូ) ថតចេញពីកាមេរ៉ាសុវត្ថិភាពមួយ សកម្មភាព កា.ប់ និងវា.យទៅលើយុវជនម្នាក់យ៉ាង សា.ហាវ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន ជ.ន សង្ស័.យ ខាងលើ កម្លាំងការិយាល័យ ព្រ.ហ្ម ទ.ណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រគល់ជូនកម្លាំងអធិកាដ្ឋាននគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី”៕