ទស្សនាហើយទប់ទឹកភ្នែកមិនជាប់ទេ តារាសម្ដែង សូដា នីតា បានផ្តិតយកទិដ្ឋភាពក្នុងពិធីបុណ្យ ស ព និងបាននិយាយទៅកាន់វិញ្ញា ណ ក្ខ ន្ធ របស់លោកស្រី សុិន ឧត្ដមផល្លា ថា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះដំណឹងមរណភាពរបស់តារាចម្រៀង និងជាតាសម្តែងជេីងចាស់ លោកស្រី ស៉ិន ឧត្តមផល្លា ដែលបានទទួលមរណភាពនៅព្រឹកមិញនេះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារតែជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យ៤២ឆ្នាំ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
មរណភាពរបស់លោកស្រី ស៉ិន ឧត្តមផល្លា គឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានដ៏មានសមត្ថភាព និងជាការបាត់បង់សមាជិកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារផងដែរ។ សូមជម្រាបថា លោកស្រី សុិន ឧត្ដមផល្លា បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ។
យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលនេះ ក្នុងទិដ្ឋភាពពិធីបុណ្យស ព របស់លោកស្រី សុិន ឧត្ដមផល្លា គឺមានអ្នកមកចូលរួមរំលែកទុក្ខ មានអ្នកលើកទឹកចិត្ត ពីសំណាក់អ្នកសិល្បៈជាច្រើន។ ជាមួយគ្នានេះ គេបានឃើញវត្តមាន តារាសម្ដែង សូដា នីតា ក៏បានមកចូលរួមក្នុងកម្មវិធីនេះផងដែរ ហើយអ្វីដែលកាន់តែសង្វេគនោះ រូបនាងបានផ្តិតយកនូវទិដ្ឋភាពដ៏សោកសង្រេងនេះ ព្រមទាំងបាននិយាយទៅកាន់វិញ្ញាណក្ខន្ធរបស់លោកស្រី សុិន ឧត្ដមផល្លា ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំង។
ទន្ទឹមនឹងនេះ តារាសម្ដែង សូដា នីតា ក៏មានជាពាក្យពេចន៍សរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖«មកដល់ឃើញរូបបងស្រី ពិតជាទទួលមិនបានទេបងអើយ រូបថតនៅស្រស់ញញឹម ២០ឆ្នាំដែលយើងស្គាល់គ្នា មានតែពាក្យ១ម៉ាត់គត់ គឺបងទៅអោយបានស្ងប់សុខ ទៅកាន់សុគិតិភព បើមានជាតិក្រោយសូមបងកុំកើតជំងឺសាហាវហ្នឹងទៀត ហើយសូមបងមានអាយុវែង»។
សូមទស្សនាវីដេអូខាងក្រោម