ទទួលយកអត់បានទេ នាងស្អាតខ្លាំងណាស់ តែបែរជាត្រូវទទួលមរណភាពទាំងវ័យក្មេង ដោយសារតែបែបនេះទៅវិញ
ហ្វេសប៊ុក៖ បេីនិយាយអំពីជំងឺ បា.ក់ ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) ប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់បាន ឮពាក្យមួយនេះ ជារៀងរាល់ថ្ងៃរួចមកហេីយ ហេីយក៏ប្រហែលជាគិតថា ជំងឺប្រភេទនេះ គ្រាន់តែជាបញ្ហាតូចតាចគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ មិនដូច្នេះនោះឡេីយ ជំងឺ បា.ក់ ទឹកចិត្ត ជាប្រភេទជំងឺម្យ៉ាង ដ៏កា.ចសា.ហាវ លេីសពីអ្វីដែលយេីងធ្លាប់ដឹង និងឮថែមទៀតផង ប្រសិនបេីយេីងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វេីឱ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលេីការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការសម្លា.ប់ខ្លួនឯងក៏ថាបាន។
ជាក់ស្ដែង នៅវេលាម៉ោង ១២៖៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នារីវ័យក្មេងម្នាក់ មានឈ្មោះ ម៉ា លីហ្សា អាយុ១៨ឆ្នាំ មានជំងឺបា.ក់ទឹកចិត្តធ្ងន់ធ្ងរ រហូតធ្វេីឱ្យគាត់សុញគំនិត គិតអ្វីមិនចេញ ក៏បានសម្រេចចិត្ត ធ្វេីអត្ត.ឃា.តសម្លា.ប់ខ្លួន ដោយលេ.បថ្នាំ កណ្ដុ.ល និងថ្នាំប៉ាណាដល អស់ចំនួន២បន្ទះ ដែលជាហេតុ ធ្វេីឱ្យក្រុមគ្រួសាររបស់គាត់ទាំងអស់ មានទុក្ខជាទម្ងន់ និងមានការសោកស្ដាយជាពន់ពេក។ នេះបេីតាមការបញ្ជាក់ចេញពីគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Ya Ya ត្រូវជាមិត្តភក្ដិ នៃ ស.ព។ ហេតុការណ៍មួយនេះ បានកេីតឡេីង នៅក្នុងសង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះ MaLyy Yaa បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ង៉ែ.ង ញញឹមស្អាតណាស់ពួកម៉ាក់ អ.ញទទួលយកអត់បានទេ អ.ញមានតែង៉ែ.ងមួយទេ កើតជាតិណាៗអ.ញសុំជួបហែ.ងគ្រប់ជាតិ មនុស្សហែ.ងល្អណាស់ អ.ញស្លុ.តចិត្តអស់ហើយ ថ្ងៃហ្នឹង ថ្ងៃដែលអ.ញលែងបានលឺសម្លេងហែ.ងទៀតហើយ បងប្អូនល្អអ.ញអើយ អ.ញស្រលាញ់ហែ.ង អ.ញនិងចងចាំទាំងអស់ រឿងដែលពួកយើងមានរួមគ្នា MaLyy Zaa”។