លោក អុឹម ជីវ៉ា សូមឲ្យបងប្អូនជួយផ្តល់យោបល់ បន្ទាប់ពី សុខា បានយកឈ្មោះរបស់លោក ទៅដើរសុំលុយមិត្តភក្តិរបស់លោក អុឹម ជីវ៉ា ដើម្បីយកលុយទៅ
ដូចដែរប្រិយមិត្ត បានទទួលជ្រាបរួចមកហេីយ ដែលកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ បុគ្គលឈ្មោះ សុខាសុខា បានមកសុំលុយ លោក អុឹម ជីវ៉ា ចំនួន១០មុឺនរៀល ដោយអះអាងថា ខ្លួនសុំលុយនេះ ដេីម្បីធ្វេីជាសាហ៊ុយ ធ្វេីដំណេីរទៅរស់នៅស្រុកកំណេីតវិញ និងបានបញ្ជាក់ថា ខ្លួនឈប់ផឹកបន្ដទៀតហេីយ។
ក្រោយទទួលបានលុយចំនួន ១០មុឺនរៀល ពីលោក អុឹម ជីវ៉ា តាមការសូមអង្វររបស់ខ្លួនរួចមក ស្រាប់តែ បុគ្គលរូបនេះ បានបង្ហោះវីដេអូ ក្នុងបណ្ដាញសង្គម TikTok ដោយនិយាយយ៉ាងសង្ហារថា៖”រឿងលុយ ដែលបង អុឹម ជីវ៉ា បានឱ្យខ្ញុំកាលពីថ្ងៃមុននឹង គឺខ្ញុំបានប្ដូរចិត្ត ដោយសារតែប្ដូរចិត្តអត់ទៅស្រុក គឺមកពីលុយ វាតិចតួច ហេីយអ្នកភូមិខ្ញុំ ពេលខ្ញុំទៅគឺគេមេី.លងាយ ទាល់តែខ្ញុំធ្វេីការបានលុយច្រេីន ទេីបខ្ញុំទៅ”។ ហេីយ បុគ្គល សុខា សុខា នេះ បានបញ្ជាក់ទៀតថា៖”រឿងលុយ១០មុឺនរៀលហ្នឹង គឺខ្ញុំបាទ ទិញអីញ៊ាំ ហេីយផ្ញេីទៅមីងខ្ញុំអស់ហេីយ”។
បន្ទាប់ពីរំលងមិនបានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែបុគ្គល សុខាសុខា នេះ បែរជានៅធ្វេីអត្តចរិតដ៏សែនយ៉ាប់យឺនដដែល និងបានមកសុំលុយមិត្តភក្ដិរបស់លោក អុឹម ជីវ៉ា ចំនួន១០ដុល្លារ ហេីយអះអាងថា ខ្លួនសុំលុយនេះ គឺដេីម្បីយកទៅស្រុកកំណេីតវិញ។ ក្រោយទទួលបាននូវព័ត៍មាននេះភ្លាម លោក អុឹម ជីវ៉ា ក៏បានបង្ហោះសារមួយឃ្លាថា៖”សុខាអើយសុខា! ដើរយកឈ្មោះខ្ញុំ ទៅដើរសុំលុយបងប្អូនមិត្តភក្តិខ្ញុំចឹង? ខ្ញុំរវល់ថតស្ពតនៅខេត្តសៀមរាប សុខាសុំប៉ុន្មានដងទៀត បានទៅស្រុកបាន? អោយខ្ញុំធ្វើម៉េចជាមួយសុខា សូមបងប្អូនជួយផ្តល់យោបល់ផង”?
សូមទស្សនាវីដេអូខាងក្រោម