សូមចូលរួមរំលែកទុក្ខផង តារាចម្រៀង សុិន ឧត្តមផល្លា បានទទួលមរណភាពហេីយនាព្រឹកមិញនេះ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះដំណឹងមរណភាពរបស់តារាចម្រៀង និងជាតាសម្តែងជេីងចាស់ លោកស្រី ស៉ិន ឧត្តមផល្លា ដែលបានទទួលមរណភាពនៅព្រឹកមិញនេះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារតែជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យ៤២ឆ្នាំ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
មរណភាពរបស់លោកស្រី ស៉ិន ឧត្តមផល្លា គឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានដ៏មានសមត្ថភាព និងជាការបាត់បង់សមាជិកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារផងដែរ។ សូមជម្រាបថា លោកស្រី សុិន ឧត្ដមផល្លា បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។