ថ្ងៃដែលខ្ញុំបានរង់ចាំ ពេលនេះបានមកដល់ហើយ អរគុណដែលបានស្រលាញ់ខ្ញុំពិតប្រាកដ
នៅក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ការស្រលាញ់ភេ.ទ ដូចគ្នា ហាក់បីដូចជាចាប់ផ្ដេីមមានសន្ទុះកេីនឡេីង គួរឱ្យកត់សម្គាល់ ដែលភាគច្រេីននោះគឺ ការស្រលាញ់រវាងមនុស្សស្រី និងមនុស្សស្រី ហេីយក៏មានគូខ្លះទៀត ស្រលាញ ភេ.ទ ដូចគ្នា រវាងមនុស្សប្រុស និងមនុស្សប្រុសផងដែរ។
ជាក់ស្ដែង ដូចកាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកមួយ មានឈ្មោះ រាជបុត្រ ពៅ បានបង្ហោះនូវទិដ្ឋភាពពិធីមង្គលការមួយ ដោយក្រុមគ្រួសារទាំងសងខាង បានរៀបចំរៀបមង្គលការដល់គូស្វាមីភរិយាថ្មីចំនួនមួយគូ ដោយពួកគាត់ទាំងពីរ គឺជាមនុស្សប្រុស ស្រលាញ់ ភេ.ទ ដូចគ្នា និងបានរៀបចំធ្វេីជាលក្ខណៈបែបតូចតាច (សែនព្រេន) ហេីយអញ្ចេីញចាស់ទុំ និងបងប្អូនសា ច់ ញាតិប៉ុន្មាននាក់ ដេីម្បីជាការដឹងឮតាមប្រពៃណី និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្អា ក រៀបចំពិធី និងកម្មវិធីនានា ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។
ក្នុងនោះដែរ បេីយោងតាមរយៈការម្ចាស់គណនីខាងលេី បានលេីកឡេីង នូវពាក្យពេចន៍ដ៏ខ្លីថា៖”សួរស្តីបាទ ថ្ងៃដែលខ្ញុំរង់ចាំ ឥឡូវបានមកដល់ហើយ អរគុណដែលស្រលាញ់ខ្ញុំពិតប្រាកដ (ហេង ស្រលាញ់ តួ) ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១”។