សូមចូលរួមរំលែកទុក្ខផង ពលករខ្មែរម្នាក់ទៀតហេីយធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាព ដោយសារតែ
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះ «Meng Costa Page បំណងល្អពីខ្ញុំ» បានបង្ហោះនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានពលករខ្មែរយេីងម្នាក់ធ្វេីការនៅប្រទេសកូរ៉េ បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។
ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ដំណឹងមរណភាព ២៧.០៥.២០២១ ពលករខ្មែរម្នាក់ អាយុ៣១ឆ្នាំ ធ្វេីការផ្នែកកសិកម្ម នៅតំបន់ផូឆន់(포천시) ព្រឹកមិញបានទទួលដំណឹងដេកស្លាប់នៅកន្លែងការងារ នៅពេលអ្នករួមការងារ និងថៅកែបានចូលទៅហៅ អត់ឃេីញមកធ្វេីការ តាមការសាកសួរពីអ្នករួមការងារ បានបញ្ជាក់ថា ពេលល្ងាចគាត់មានអាការ:ឈឺក្បាល ហេីយបានសួររកថ្នាំលេប ហេីយមានថ្នាំយកពីខ្មែរមកផងដែរ ឥលូវទាំង ស ព ទាំងថ្នាំ គឺប៉ូលីសបានយកទៅកោសល្យវិច័យហេីយ ។ អ្នកស្លា ប់មានស្រុកកំណេីតខេត្តកំពង់ឆ្នាំង»។
ជាមួយគ្នានេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chantha Kpc ដែលត្រូវជាសាច់ញាតិបុរសដែលបានស្លា ប់ខាងលើ បានមានការរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំងថា៖«បានអ្នកណាប្រាប់ក្មួយឲ្យលេបថ្នាំទៀត ពូសម្លាញ់ចិត្តក្មួយពូទៅចោលក្មួយដោយមិនប្រាប់ក្មួយសប្បីតែមួយម៉ាត់ ក្មួយសូមឲ្យវិញ្ញាណក្ខន្ធពូទៅកាន់ទីដ៏ស្ងប់សុខ បើមានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត រូបមួយសន្លឹកនេះនឹកមិនអាចបំភ្លេចបានទាំងពេលជួបពូ និងពេលបែកពីពូរហូត ហើយពូក៏ធ្លាប់បានរំភើបដោយសាររូបមួយសន្លឹកនេះដែរ (ម្សិលមិញពូប្រាប់ឲ្យក្មួយមើលថែសុខភាពផងចុះ ហេតុអីពូមិនមើលថែខ្លួនឯងឲ្យល្អផង)»។ ក្នុងនោះដែរ បេីតាមព័ត៌មានបឋមទទួលបានពីប្រភពដដែលខាងលើបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៃការស្លា ប់តាមរយៈការខមិន គឺដោយសារតែខ្យល់គ។