សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងនៅប្រទេសថៃ ដោយសារតែ
ព័ត៌មានបឋម៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Saronlove Therith បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ត្រូវជាសាច់ញាតិបានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងនៅប្រទេសថៃ ដោយសារតែជំងឺមហារីកថ្លេីម ពិតជាអាសូរណាស់។
មរណភាពរបស់លោក រ៉េត គឺជាការបាត់បង់នូវស្វាមី កូន កូនប្រសារ បងប្អូនប្រុស ជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «ប្អូនខ្ញុំទៅចោលខ្ញុំហើយ សូមអោយប្អូនទៅបានសុខ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។