លើសពីអាណិត ប្ដីឌុប ប្រពន្ធដើររកពេទ្យដើម្បីសម្រាលកូនទាំងយប់ តែត្រូវបានសមត្ថកិច្ច ជួយជូនអ្នកទាំងពីរ ទៅកាន់មន្ទីរពេទ្យព្រះអង្គឌួង បានដោយសុវត្ថិភាព
បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូវីដ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរចេញក្រៅនោះទេ ប្រសិនបេីមិនមានករណីចាំបាច់ណាមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះដែរ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Saruon Choeun បានបង្ហោះនូវទិដ្ឋភាពវីដេអូមួយ និងបានសរសេររៀបរាប់ឱ្យដឹងថា៖”លើសពីអាណិត ប្ដីឌុបប្រពន្ធដើរកពេទ្យដើម្បីសម្រាលកូន។
នៅរាត្រីយប់ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង 11.45នាទី ក្រុមកិច្ចការពិសេសស្នងការាជធានីភ្នំពេញ ( S.D.U) ចុះល្បាត ក្នុងភូមិសាស្ត្រក្នុងក្រុងទឹកដី ខណ្ឌពោធ៏សែនជ័យ ដោយខ្លា.ចប្រពន្ធបងប្រុស សម្រាលកូនតាមផ្លូវ ក្រុមកិច្ចការពិសេស (S.D.U) បានជួយជូនបងប្រុស និងបង ស្រី មកមន្ទីពេទ្យអង្គឌួង បានដោយសុវត្ថភាព ជូនពរបងសម្រាលកូនបានដោយជោគជ័យ និងមានសុខភាពល្អ”។
សូមទស្សនាវីដេអូក្រោម