សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាត២នាក់ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Ah Joun បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលនារីដ៏ស្រស់ស្អាត២នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងនៅចំនុចមុខទីតាំងដីឡូតិ៍មួយកន្លែងលេីកំណាត់ផ្លូវជាតិ៥៧B ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេី បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖«ហេតុអ្វីក៏ប្អូនទាំងពីរអាយុខ្លីម្ល៉េះ បងទើបនិយាយគ្នាពីថ្ងៃមុនសោះ ហើយឥឡូវប្អូនទាំងពីរទៅចោលបងប្អូនរហូតហើយ បងសុំអោយជាតិក្រោយអោយប្អូនទាំងពីរកុំអោយអាយុខ្លីដូចជាតិនេះទៀតអី។ បងសុំអោយវិញ្ញាណក្ខន្ធប្អូនទាំងពីរទៅអោយបានសុខផងចុះ កើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀតអី»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនស្រីទាំងពីរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។