បន្ទាប់ពីឃើញ សុខា ចេញវីដេអូ មិនគោរពសម្តីរបស់ខ្លួន ស្រាប់តែលោក អុឹម ជីវ៉ា បានចេញវីដេអូ ឆ្លើយតបទៅវិញថា
ដូចដែរប្រិយមិត្ត បានទទួលជ្រាបរួចមកហេីយ ដែលកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ បុគ្គលឈ្មោះ សុខាសុខា បានមកសុំលុយ លោក អុឹម ជីវ៉ា ចំនួន១០មុឺនរៀល ដោយអះអាងថា ខ្លួនសុំលុយនេះ ដេីម្បីធ្វេីជាសាហ៊ុយ ធ្វេីដំណេីរទៅរស់នៅស្រុកកំណេីតវិញ និងបានបញ្ជាក់ថា ខ្លួនឈប់ផឹកបន្ដទៀតហេីយ។
យ៉ាងណាមិញ ក្រោយទទួលបានលុយចំនួន ១០មុឺនរៀល ពីលោក អុឹម ជីវ៉ា តាមការសូមអង្វររបស់ខ្លួនរួចមក ស្រាប់តែ បុគ្គលរូបនេះ បានបង្ហោះវីដេអូ ក្នុងបណ្ដាញសង្គម TikTok ដោយនិយាយយ៉ាងសង្ហារថា៖”រឿងលុយ ដែលបង អុឹម ជីវ៉ា បានឱ្យខ្ញុំកាលពីថ្ងៃមុននឹង គឺខ្ញុំបានប្ដូរចិត្ត ដោយសារតែប្ដូរចិត្តអត់ទៅស្រុក គឺមកពីលុយ វាតិចតួច ហេីយអ្នកភូមិខ្ញុំ ពេលខ្ញុំទៅគឺគេមេី.លងាយ ទាល់តែខ្ញុំធ្វេីការបានលុយច្រេីន ទេីបខ្ញុំទៅ”។ ហេីយ បុគ្គល សុខា សុខា នេះ បានបញ្ជាក់ទៀតថា៖”រឿងលុយ១០មុឺនរៀលហ្នឹង គឺខ្ញុំបាទ ទិញអីញ៊ាំ ហេីយផ្ញេីទៅមីងខ្ញុំអស់ហេីយ”។
យ៉ាងណាមិញ ក្រោយឃេីញ ពីអត្តចរិត បុគ្គលរូបនេះ នៅមិនកែប្រែខ្លួន ស្រាប់តែលោក អុឹម ជីវ៉ា បានវីដេអូមួយ និងបានសរសេរលេីកឡេីងថា៖”ខ្ញុំគិតថាគ្រាន់តែលុយ១០មុឺនរៀល មិនមែនជាការចាញ់បោកសុខាអីទេ ..! គ្រាន់តែចង់អោយគាត់បានលុយជិះឡានទៅស្រុក តែបើគាត់មិនទៅ ហើយគាត់យកលុយទៅធ្វើអីជារឿងរបស់គាត់ទៅ សំខាន់ជាសទ្ធាទឹកចិត្តយើងអោយគេហើយ ធ្វើម៉េចទេចរិកគាត់ចឹងហើយ កុំខឹងគាត់អីបងប្អូនអើយ អំពើបុណ្យយើងបានធ្វើហើយ អំពើល្អមិនសាបសូន្យទេ។ សូមអរគុណពុកម៉ែបងប្អូនមិត្តFacebook ទាំងអស់ដែលបានជួយ ខមិនរឿងនេះ សូមអរគុណ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។
សូមទស្សនាវីដេអូខាក្រោម