កញ្ញា ដេនី ក្វាន់ បង្ហោះសារទាមទាររកយុត្តិធម៌ បន្ទាប់ពីសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ បានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់នាងគេង
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ កញ្ញា ដេនី ក្វាន់ តារាសម្តែងដ៏សុិចសុី បានបង្ហាញពីការឈឺចាប់ជាខ្លាំង និងបានបង្ហោះសារទាមទាររកយុត្តិធម៌លេីបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ បានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ដែលរូបនាងរួមជាមួយកូនចៅបានទៅសម្រាកនៅទីនោះ ។
សូមជម្រាបថា ហេតុការណ៍ខាងលើនេះ បានកេីតឡេីងតាំងពីខែតុលា ឆ្នាំ២០២០ មកម៉្លេះ តែដោយសាររង់ចាំចំណាត់ការ ទេីបរូបនាងសម្រេចចិត្តមិនទាន់បង្ហោះ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយសមរម្យ ទេីបរូបនាងក៏បានទម្លាយរឿងនេះលេីបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ខាងក្រោមនេះ គឺជាសំណេររៀបរាប់ទាំងស្រុងរបស់កញ្ញា ដេនី ក្វាន់ ដែលមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុង Hotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។
សូមទស្សនាវីដេអូខាងក្រោម