តារា Tiktok សុខា បានលើកដៃសំពះលោក អុឹម ជីវ៉ា ដើម្បីសុំលុយទៅស្រុកកំណើតវិញ នូវទឹកប្រាក់ចំនួន
អ្នកលេងបណ្ដាញសង្គម Tiktok សុខា ដែលធ្លាប់មានសប្បុរសជនជាច្រេីន មានចិត្តអាណិតអាសូរ និងបានជួយជ្រោមជ្រែងជាហូរហែរ ប៉ុន្ដែក៏បានធ្លាក់ខ្លួន ត្រូវបានមហាជនស្អ.ប់វិញនោះ ក៏ព្រោះតែអត្ត.ចរិត ដ៏យ៉ាប់របស់ខ្លួន ដោយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏ត្រូវបានលោក អុឹម ជីវ៉ា បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកាចំនួន ៥មុឺនរៀល សម្រាប់ដោះស្រាយជីវភាព ក្រោយខ្លួនកំពុងតែជាប់ក្នុងតំបន់បិទខ្ទប់ ហេីយធ្វេីជាកម្មករសំណង់។
បេីតាមរយៈគណនីហ្វេសប៊ុក លោក អុឹម ជីវ៉ា នៅខណៈពេលនោះ បានសរសេរប្រាប់ឱ្យដឹងថា៖”អាណិតសុខាណាស់ សុខាសុខាអ្នកលេង Tik Tok ធ្លាក់ខ្លួនធ្វើកម្មករសំណង់ ជាប់នៅតំបន់បិទខ្ទប់ គ្នាខំតេសុំលុយបន្តិចបន្តួចទិញអីហូប! ថ្ងៃនេះខ្ញុំបាទ មានគ្រឿងឧបភោគបរិភោគ និងថវិការផ្ទាល់ខ្លួនតិចតួចអោយទៅសុខាសុខា អ្នកលេង Tiktok មានមានភាពខ្វះខាត”។
យ៉ាងណាមិញ ស្រាប់តែនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ សុខាសុខា ក៏បានមកសុំលុយ លោក អុឹម ជីវ៉ា ម្ដងទៀតហេីយ ចំនួន១០មុឺនរៀល ដោយអះអាងថា ខ្លួនសុំលុយនេះ ដេីម្បីធ្វេីជាសាហ៊ុយ ធ្វេីដំណេីរទៅរស់នៅស្រុកកំណេីតវិញ និងបានបញ្ជាក់ថា ខ្លួនឈប់ផឹកបន្ដទៀតហេីយ។
សូមទស្សនាវីដេអូខាងក្រោម