សូមចូលរួមរំលែកទុក្ខផង លោកអ៊ំប្រុសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ដោយសារតែ
ព័ត៌មានបឋម៖ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ សូ រីដា បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលលោកអ៊ំប្រុសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ដោយសារតែជំងឺដាច់សរសៃឈាម ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលត្រូវជាកូនប្រសារ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖ «ថ្ងៃនេះគ្រួសារខ្ញុំមានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឪពុកក្មេកខ្ញុំគាត់បានលាចាកលោកហើយ សូមដួងវិញ្ញាណក្ខនរបស់លោកឪពុកក្មេកទៅកាន់សុគតិភពផងចុះ លោកប៉ា ស៊ុយ សុខ គាត់បានទទួលមរណភាពហើយ នៅថ្ងៃអាទិត្យ ទី23 ខែឧសភា ឆ្នាំ2021វេលាម៉ោង7:05ព្រឹក ក្នុងជន្មាយុ59ឆ្នាំ នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកអ៊ំ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។