សង្វេគណាស់ ប្រពន្ធទេីបសម្រាលកូនរួចក៏ទទួលមរណភាព ប្តីបានត្រឹមស្រែកទ្រហោយំ និងបង្ហោះសារថា
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរំជួលចិត្តជាខ្លាំង បន្ទាប់ពីទទួលព័ត៌មានស្រ្តីម្នាក់បានទទួលរងនូវជំងឺដ៏កាចសាហាវខណៈមានផ្ទៃពោះ ក៏ត្រូវបានក្រុមគ្រូពេទ្យសម្រេចបង្កើតបានកូនរួចផុតពីគ្រោះថ្នាក់ តែអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះ ស្ថានភាពជំងឺម្ដាយកាន់តែធ្ងន់រហូតបាត់បង់ជីវិត ចំណែកឯប្តីបានត្រឹមស្រែកទ្រហោយំប៉ុណ្ណោះ។
ជាមួយគ្នានេះ បេីយោងតាមរយៈការបង្ហោះពីស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះ Hm Seha បានមានក្តីរន្ធត់ចិត្តឥតឧបមា និងបានសរសេររៀបរាប់ថា៖«សូមអូនទៅអោយបានសុខណា បងនឹងនៅមើលថែកូនយើងនិងបងប្រុសអូនអោយបានល្អតាមដែរអូនបានផ្តាំបងលើកចុងក្រោយ បងស្រលាញ់អូនខ្លាំងណាស់មាសមុំប្រពន្ធបង មាសមុំ ហមសីហា កូនប្រុសយើងឈ្មោះ សៀវ ហេង»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។