សូមចូលរួមរំលែកទុក្ខផង ក្មេងប្រុសម្នាក់ទេីបតែធំពេញវ័យ ពេញស្រឡាញ់ បែរមកទទួលមរណភាពដោយសារតែ
កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ប៉ាសុ ភក្រ្តា បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលក្មេងប្រុសម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែជំងឺមហារីកក្រពះ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
មរណភាពរបស់ប្អូន គឺជាការបាត់បង់នូវកូនជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «សូមក្មួយទៅអោយបានសុខ កុំអភ័ព្វដូចជាតិនេះអី ដោយសារតែជំងឺមហារីកក្រពះមួយនេះ ឪពុកម្តាយក្មួយពិបាកទទួលយកណាស់ទេីបតែពេញវ័យ ពេញស្រលាញ់ សូម្បីតែពូក៏ពិបាកនឹងទទួលបានដែរ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។