ផ្លូវជីវិតដើរមកដល់ចំណុចនេះ ពិតជារងាពេកហើយ ព្រោះប៉ាដែលជាមេគ្រួសារ ត្រូវបានទទួលមរណភាពដោយសារតែ
ហ្វេសប៊ុក៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះយោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Peou Choy បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលស្វាមីជាទីស្រលាញ់របស់គាត់ មានឈ្មោះ អៀត ដារ៉ាបានទទួលមរណ.ភាព ចាកចោលប្រពន្ធនឹងកូន ស្ទេីតែមិនគួរឱ្យជឿ គឺដោយសារតែ ឆ.ក់ខ្សែភ្លេី.ង បណ្ដាលឱ្យស្លា.ប់។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ម្ចាស់គណនីខាងលេី បានសរសេរប្រាប់ឱ្យដឹងថា៖”ផ្លូវជីវិតនេះដើរមកដល់ចំណុចនេះពិតជារងាពេកហើយ។ ពីថ្ងៃនេះទៅយើងបីនាក់ម្តាយកូនត្រូវតែប្រឹងបន្តដំណើរដើម្បីសម្រេចបំណងប៉ា។ សូមបងទៅកាន់ទីស្ងប់ចុះប្តីសម្លាញ់ កុំបារម្ភពីគ្រួសារថ្វី”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។