នៅចាំលោកតាទេ ពេលនេះលោកតាអាយុ៩២ឆ្នាំ បានជាសះស្បើយពី កូ.វី.ដ ១៩ វិញហើយ ឮដូចនោះ លោកស្រី ទ្រី ដាណា ក៏បានធ្វើរឿងមួយនេះភ្លាម
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ រូបភាពដ៏រំជួលចិត្តចំនួនពីរសន្លឹក ស្ដីពីអ៊ំប្រុសម្នាក់ បានលុតជង្គង់ ក្រាបសំពះលោកតាម្នាក់ ត្រូវជាឪពុកបង្កេីតរបស់គាត់ ដែលមានអាយុ៩២ឆ្នាំ ទៅហេីយ រស់នៅព្រែកឯក បានរៀបចំបង្វិច និងវ៉ាលី ត្រៀមខ្លួនឡេីងរថយន្ដ ដេីម្បីទៅសម្រាកព្យាបាល ជំ ងឺ កូ.វី.ដ ១៩ បានធ្វេីឱ្យមហាជនទូទាំងប្រទេសមានការរំជួលចិត្តជាខ្លាំង។
យ៉ាងណាមិញ ក្រោយលោកតា បានសម្រាកព្យាបាល ជំ ងឺ កូ.វី.ដ ១៩ អស់រយៈពេលជិតមួយខែរួចមក កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកតា គាត់បានជាសះស្បេីយជា ជំ ងឺ កូ.វី.ដ ១៩ហេីយ។ ក្រោយទទួលបាន នូវដំណឹងដ៏រីករាយមួយនេះ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារមួយឃ្លាថា៖
“សប្បាយចិត្តណាស់! លោកតាអាយុ៩២ឆ្នាំ បានជាសះស្បើយពី កូ.វី.ដ ១៩ វិញហើយ កាលនោះ ឃើញកូនប្រុសលុតជង្គង់ ជូនដំណើរឪពុក ពិតជាសង្វេគចិត្តណាស់។ ជាទំហំនៃក្ដីគោរពស្រលាញ់ មនោសញ្ចេតនាជ្រាលជ្រៅ។ ឥឡូវគាត់ជាវិញហើយ ពិតជារីករាយណាស់ អរគុណក្រុមគ្រូពេទ្យវីរជនអាវស ដែលខំប្រឹងប្រែងជួយសង្គ្រោះប្រជាជនខ្មែរ ខ្ញុំនឹងជូនអំណោយខ្លះ ដល់ឪពុកនិងកូន ដើម្បីចែករំលែកក្ដីស្រលាញ់ រាល់អំពើល្អ នាងខ្ញុំនឹងចែករំលែកជានិច្ច ដើម្បីវប្បធម៍មួយនេះ ដក់ជាប់ក្នុងបេះដូងប្រជាជនខ្មែរយើង”។