សូមចូលរួមរំលែកទុក្ខផង នាយទាហានម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ
ព័ត៌មានបឋម៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ផានិតស្រីណុច រ៉ូណារ៉ានុន បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ជាអតីតកនិស្សិតនាយទាហានសកម្មជំនាន់ទី១៩ លោក អនុសេនីយ៍ឯក កន នា បានទទួលមរណភាពទាំងវ័យក្មេង ដោយសារឆក់ខ្សែភ្លើងនៅពេលចូលបន្ទប់ទឹក។
មរណភាពរបស់លោក អនុសេនីយ៍ឯក កន នា គឺជាការបាត់បង់នូវធនធានដ៏ល្អម្នាក់សម្រាប់សង្គមជាតិ និងក្រុមគ្រួសារ។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលត្រូវជាសាច់ញាតិ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «R.I.P បង លឿនពេកហើយ ជាតិក្រោយសុំឲ្យបងមានអាយុវែង កុំឲក្យដូចជាតិនេះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។