បុរសម្នាក់ ដែលក្លែងបន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេីសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ
បុគ្គលដែលមានគណនីហ្វេសប៊ុកឈ្មោះ ឆាយ ស៊ាង រង្សីហេីយកំពុងតែទទួលបានភាពល្បីល្បាញ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីខ្លួនបានបើករថយន្ដពាក់ផ្លាកលេខ ន.ប និងនិយាយពាក្យពេចន៌មួយចំនួនពេលខ្លួនកំពុងឡាយវីដេអូ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុកថា “ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ?” ពេលនេះ ត្រូវបានសមត្ថកិច្ចធ្វេីការឃា.ត់ខ្លួនបាន និងបញ្ចូនទៅតុលាការហេីយ។
ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែ.ងប.ន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេី.ស នឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣:០០រសៀលនេះ។
សូមបញ្ជាក់ថាបុរសម្នាក់ត្រូវបានចា.ប់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការឃា.ត់ ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩”។