លោកស្រី ទ្រី ដាណា បានផ្តល់ដេីមទុនជូន លោក សែម សង្វាត ដេីម្បីពង្រីកមុខរបរបន្ថែម នូវថវិកាចំនួន
បេីនិយាយពីលោក សែម សង្វាត ប្រាកដមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលលោកគឺជាអតីតតារាចម្រៀងដ៏ល្បីមួយរូប ក្រោយចាកឆ្ងាញពីសិល្បៈអស់រយៈពេលជាច្រេីនឆ្នាំរួចមក អតីតតារាចម្រៀងល្បីរូបនេះ ក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ និងថែមទាំងមានរូបរាងកាន់តែចាស់ទៀតផង។
យ៉ាងណាមិញ មួយរយៈពេលកន្លងមកនេះ លោក សែម សង្វាត ក្រោយមានសភាពធូរស្រាលពីជំងឺប្រចាំកាយ និងទទួលបានថវិកាខ្លះដែលជាការផ្តល់ជូនពីសប្បុរសជនមួយចំនួននោះ លោកក៏បានបង្កើតមុខរបរលក់ផ្លែឈើតាមអនឡាញ ដោយទទួលបាននូវការគាំទ្រ ក៏ដូចជាទទួលបានការបញ្ជាទិញពីអតិថិជនមួយចំនួនផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានឃេីញនូវការតស៊ូខិតខំរកសុី ដោយមិនផ្តេកផ្តួលលេីជំនួយរបស់អតីតតារាចម្រៀងរូបនេះ លោកស្រី ទ្រី ដាណា ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ២០០០ដុល្លារ ជូនដល់គាត់ដេីម្បីពង្រីកមុខរបរបន្ថែម។
ក្នុងនោះដែរ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖«ចិញ្ចឹមកូន៣នាក់ និងម្ដាយជរា កុំឆ្ងល់ថាហេតុអ្វីគាត់ខំប្រឹងទាំងឈឺ ឃើញគាត់ឡាយលក់ផ្លែឈើ មើលទៅស្គាល់ថាលោក សែម សង្វាត សមាជិក EV Band កាលជំនាន់នោះ ខ្ញុំក៏ស្ដាប់បទពួកគាត់ដែរ។ ស្ងាត់ជិត ២០ឆ្នាំ គាត់រកស៊ីខាតនៅប៉ោយប៉ែត ជំពាក់គេសងមិនរួច ការកើតកូនកើតចៅ រកបានត្រឹមសងគេ។ ជំងឺធ្វើទុក្ខ មើលលែងចង់ស្គាល់។ ឥឡូវមកជួលផ្ទះគេ ចាប់ផ្ដើមរកស៊ីលក់ផ្លែឈើ។ ឱ្យគេទៅសួរនាំគាត់ ដឹងរឿងច្បាស់ហើយ រឹតតែអាណិត។ ជួយគាត់ 2000$ ធ្វើដើមទុន ពង្រីកមុខរបរ សង្ឃឹមថាគាត់រីកចម្រើន ឆាប់ជាសះស្បើយ។ វាសនាមនុស្សមិនដូចគ្នាទេ តែមានម្យ៉ាងត្រូវចាំទុក គឺកុំបោះបង់ការតស៊ូ»។
សូមទស្សនាវីដេអូខាងក្រោម