បន្ទាប់ពីផ្សឹករួច លោក ឌួង ឆាយ បានយល់ច្រើនហេីយ គឺទម្លាក់ចិត្តគុំគួន បញ្ចប់បញ្ហាត្រឹមនេះ និងបានបង្ហោះសាររៀបរាប់ថា
នៅមុននេះបន្ដិច យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ឌួង ឆាយ បានបង្ហោះសារមួយឃ្លា ដោយសរសេររៀបរាប់នូវពាក្យពេចន៍មួយចំនួន ដែលបានធ្វេីឱ្យមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង។ ក្នុងសំណេររបស់លោក ឌួង ឆាយ បានសរសេររៀបរាប់ឱ្យដឹងថា៖
“ខ្ញុំបាទសូមទោស នៅរាល់កំហុសខុសឆ្គងរបស់ខ្ញុំបាទកន្លងរហូតមក។ បន្ទាប់ពីសឹកខ្ញុំបានយល់ច្រើនហេីយ គឺទម្លាក់ចិត្តគុំគួន បញ្ចប់បញ្ហាត្រឹមនេះ អនុគ្រោះ អហោសកម្ម នឹងរឿងគ្រប់យ៉ាងដែលបានកើតឡើង ងើបឈរចាប់ផ្តើមជីវិតថ្មី សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែលើកទឹកចិត្ត ជឿជាក់ និងគាំទ្ររូបខ្ញុំ ទោះមិនថាខ្ញុំនៅទីណា កំពុងជួបរឿងអ្វី វ័យប៉ុណ្ណេះហើយ ជួបតែរឿងខកបំណង រសាត់អណ្តែតគ្មានគោលដៅ ត្រូវគេតាមធ្វើបាប បំផ្លិចបំផ្លាញ ខ្ញុំបានទទួលស្គាល់ការពិតហើយ
ទាំងអស់នេះគឺជា ក.ម្មពាររបស់ខ្ញុំ ខ្ញុំនឹងខិតខំប្រើដៃទាំងពីរមកលុបលាងវិញ ដោយការសាងអំពើល្អជំនួស គុណដែលអ្នកបានជួយខ្ញុំកន្លងមក ខ្ញុំបានកាត់សងវិញរួចហើយនិងការអត់អោនមួយនេះ សង្ឃឹមថាអ្នកកែប្រែជាមនុស្សល្អវិញនៅថ្ងៃអនាគត ថ្មបាក់មួយនេះនឹងកត់ទុកជាមេរៀន ចងចាំជាបទពិសោធន៍ដ៏ជូរចត់ក្នុងជីវិត។ អគុណបងប្អូនល្អ អរគុណមិត្តល្អសម្រាប់ការស្រលាញ់រាប់អាន សម្រាប់ការបារម្ភ សួរនាំនឹងខ្វាយខ្វល់ពីសុខទុក្ខរបស់ខ្ញុំមួយរយៈនេះ។ ការ ចា.ញ់ឈ្នះមិនមែនជាក្តីសុខឡើយ រស់នៅដោយមិនបៀ.ត បៀនគ្នាទើបជាសេចក្តីសុខពិត។ គ្មានសេចក្តីសុខណាស្មើសេចក្តីស្ងប់”។