នៅចាំក្មេងប្រុសម្នាក់នេះទេ ពេលនេះលោកស្រី ទ្រី ដាណា រកឃេីញហើយ គាត់គឺជាក្មេងប្រុសម្នាក់ ខំប្រឹងតស៊ូជិះកង់ដេីរលក់ផ្លែឈេី ដេីម្បីរកលុយជួយដល់គ្រួសារ លោកស្រីក៏បានចាត់ឱ្យគេនាំយកថវិកាទៅជូនចំនួន
លោកស្រី ទ្រី ដាណា បន្ទាប់ពីទទួលបានដំណឹងអំពីទុក្ខលំបាករបស់ក្មេងប្រុសម្នាក់ ដែលបានខំប្រឹងតស៊ូជិះកង់ដេីរលក់ផ្លែឈេី ដេីម្បីរកលុយជួយដល់គ្រួសារ ទេីបមានចិត្តអាណិតអាសូរជាខ្លាំង ក៏បានចាត់អោយក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សា ព្រមជាមួយថវិកាចំនួន ២លានរៀល (៥០០ដុល្លារ) ជូនដល់ក្រុមគ្រួសារកុមាររូបនេះ។
ក្នុងនោះដែរ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖«ជីវិតត្រូវតស៊ូបែបនេះ ខ្ញុំចូលចិត្តជួយអ្នកតស៊ូ ដូចក្មេងប្រុសម្នាក់នេះចឹង ជិះកង់លក់ស្វាយ ពុទ្រា ជួយឪពុកម្ដាយ និងប្អូនៗ២នាក់ទៀត ក្មេងៗបានរៀនទាំងអស់ ចំណែកបងគេអាយុ១៤ឆ្នាំ ឆ្លៀតពេលទំនេរពីរៀន ជិះកង់លក់ស្វាយ ពុទ្រា ផ្លែឈើ គ្រាន់សម្រាលជីវភាព។
គាត់នៅម្ដុំផ្សារដីហុយ កាលមុនឪពុកម្ដាយដើរទិញលក់អេតចាយ ឥឡូវលក់សាច់គោអាំងតាមរទេះ។ នាងខ្ញុំបានឱ្យគេទិញសម្ភារៈសិក្សា សៀវភៅ ប៊ិច ជូនក្មេងៗទុករៀនសូត្រ និងជូនអង្ករ ស្បៀងមួយចំនួន គ្រាន់ឪពុកម្ថាយគាត់សម្រួលជីវភាព។ ចំណែកថវិកា ២លានរៀល សង្ឃឹមថាគាត់អាចពង្រីកមុខរបរបានបន្ថែមទៀត។ ជូនពរ ជោគជ័យក្នុងជីវិត»។
សូមទស្សនាវីដេអូខាងក្រោម