ប្តីប្រពន្ធ២នាក់រេីសបានកាបូបលុយដោយចៃដន្យ ក៏បានតេហៅម្ចាស់មកទទួលវិញ ដោយមិនព្រមទទួលសុគុណដាច់ខាត ព្រមទាំងបានធ្វើរឿងមួយនេះដាក់ម្ចាស់កាបូបថែមទៀត
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ មហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនរូប បានសម្តែងនូវការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះប្តីប្រពន្ធ២នាក់ ដែលពួកគាត់រេីសបានកាបូបលុយដោយចៃដន្យ ក៏បានតេហៅម្ចាស់មកទទួលវិញ ដោយមិនព្រមទទួលសារគុណដាច់ខាត ព្រមទាំងបានជូនត្រីដល់ម្ចាស់កាបូបថែមទៀតផង។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chansodavy Long ត្រូវជាម្ចាស់កាបូបខាងលេី បានមានក្តីរំភេីបចិត្តជាខ្លាំងបន្ទាប់ពីទទួលបានកាបូបមកវិញ និងបានសរសេររៀបរាប់ឲ្យដឹងថា៖«នាងខ្ញុំសូមអរគុណលោកពូនិងអ្នកមីងខ្លាំងបំផុត សុំសរសើរទឹកចិត្តពូនិងមីងណាស់ គាត់រើសបានកាបូបដៃរបស់ខ្ញុំនៅម្ដុំផ្លូវចូលសេវេនអេនជី តាមផ្លូវជាតិលេខ8A ដែលក្នុងនោះមានប្រាក់ដុល្លារនិងខ្មែរ40មុឺនរៀល កាតគ្រីម៉ូតូ020 ប័ណ្ណបើកបរយានយន្ត អត្តសញ្ញាណប័ណ្ណ កាតATM កាតកន្លែងការងារ ប័ណ្ណចាក់វាក់សាំង
គាត់បានតេមកលេខទូរសព្ទប្រាប់ខ្ញុំថាគាត់រើសបានកាបូបខ្ញុំ (គាត់ស្គាល់លេខខ្ញុំព្រោះក្នុងកាបូបដៃខ្ញុំមានក្រដាសទ្រូម៉ានីវេលុយ) ខ្ញុំពិតជាអរគុណពូនិងមីងខ្លាំងបំផុត។ ខ្ញុំបានជូនប្រាក់ទៅគាត់មិនព្រមទទួលជាដាច់ខាត មិនត្រឹមតែប៉ុណ្ណោះគាត់បានអោយត្រីមកខ្ញុំថែមទៀត គាត់ថាបើមិនទទួលយកគាត់ខឹងហើយ សូមសរសើរទឹកចិត្តពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធនេះណាស់។ ខ្ញុំសូមជូនពរអោយក្រុមគ្រួសាររបស់លោកពូ និងមីងជួបតែក្ដីសុខនិងមានតែសំណាងល្អរហូត គម្រូដ៏ល្អប្រពៃ»។