ទីបំផុត នគរបាលផ្កាយពីរ ដែលហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងមានការលេងប៉ាតម្សៅ ត្រូវបានដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ហើយ
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចា.ប់វា.យខ្នោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ា.នរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។
ហេតុការណ៍ដ៏គឃ្លើ.ន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវា.យ លុ.ក ពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ទន្ទឹមនឹងនេះដែរ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ នាយនគរបាលផ្កាយពីរខាងលេី ដែលល្មើ.សវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ហើយបន្ដផឹកស៉ីច្រៀងលេងសប្បាយ ដែលត្រូវបានចា.ប់ខ្លួននោះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ សម្រេចដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាហេីយ។