តារាចម្រៀង បាន មុន្នីល័ក្ខ បានឆ្លើយតបយ៉ាងចាស់ដៃ ទៅកាន់បុគ្គលម្នាក់ដែលរិះគន់រូបនាងថាតារាធ្លាក់ខ្លួនដេីរលក់ទុរ៉េន
តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា បាន មុន្នីល័ក្ខ ដែលមានទឹកដមសម្លេងដ៏ក្រអួនក្រអៅ និងមានរូបសម្រស់ស្រស់សោភា ខណៈពេលសម័យកាលកូវីដកំពុងបន្តរីករាលដាល និងអាជីវកម្មជាច្រើនត្រូវបានផ្អាកនោះ រូបនាងក៏បានបន្ថែមមុខរបរលក់ដូរទុរ៉េនតាមអនឡាញ ដោយទទួលនូវការគាំទ្រ ក៏ដូចជាការបញ្ជាទិញពីអតិថិជនជាច្រើន។
អ្វីដែលជាការហួសចិត្តនោះ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ ស្រាប់តែមានបុគ្គលម្នាក់បានចូលទៅខមិនក្នុងផេកតារាចម្រៀងនេះថា៖ «តារាចម្រៀងធ្លាក់ខ្លួនដល់ថ្នាក់ដេីរលក់ទុរ៉េនផង»។ ទន្ទឹមនឹងនេះដែរ កញ្ញា បាន មុន្នីល័ក្ខ ក៏បានឆ្លេីយតបយ៉ាងចាស់ដៃទៅកាន់បុគ្គលនោះវិញភ្លាមៗតែម្តង ដោយមានខ្លឹមសារទាំងស្រុងថា៖
«ខមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក ធ្លាក់ខ្លួនរឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិត មិនមែនទៅឆក់ប្លន់គេទេបង បងកុំទៅថាអោយអ្នកផ្សេងចឹងណាបង សំរាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ។ អគុណសំរាប់ពាក្យនេះ ដែលធ្វេីអោយខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត»។