ខំតស៊ូចេញទៅធ្វើការនៅប្រទេសជប៉ុន នារីម្នាក់បែរជាទទួលមរណភាពនៅទីនោះទៅវិញ ដោយសារតែ
ពិតជារឿងរ៉ាវដ៏គួរឲ្យសង្វេគបំផុតចំពោះស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Pov Smile ដែលប្អូនស្រីនៅវ័យក្មេងសោះ បែរជាកេីតជំងឺដ៏កាចសា.ហា.វមិនអាចព្យាបាលបានទៅវិញ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានការរន្ធ.ត់ចិត្ត និងសោកស្ដាយជាខ្លាំង។
បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Kun Thea កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ បានមានការរៀបរាប់ឲ្យដឹងថា៖«គាត់មានជំងឺរលា.កខួរក្បាល ហើយគាត់បានស.ន្ល.ប់បាត់បង់ស្មារតីប្រហែលជិត2ខែហើយ នៅមន្ទីពេទ្យក្នុងប្រទេសជប៉ុន គាត់បានទទួលមរណភាពព្រឹកមិញនេះម៉ោង7នៅមន្ទីពេទ្យក្នុងប្រទេសជប៉ុន មានអារម្មណ៍ថាអាណិតគាត់ណាស់ នេះហើយជីវិតអ្នកធ្វើការនៅស្រុកគេ បើសិនជាបងប្អូនចង់ចូលរួមបុណ្យគាត់អាចផ្ញើតាមកាតនេះបាន ម្ចាស់កាតប្អូនគាត់ផ្ទាល់ និងលេខទូរសព្ទ័អ្នកផ្ទះគាត់នៅខ្មែរ គាត់ជាអ្នកស្រុក កំពង់ឆ្នាំងសូមអរគុណ»។
ប្រភពពីស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះ PHE ARA X បានបង្ហាញអារម្មណ៍ក្រៀមក្រំបំផុតថា៖«ឱ្យបងសុំទោសផងណាប្រពន្ធសម្លាញ់ បងមើលថែអូនមិនបានល្អ ទៅចោលបងរហូតហើយ សូមវិញ្ញាណក្ខន្ធអូនបានសុខ ឱ្យស្ងប់ចុះ ជាតិក្រោយចាំជួបគ្នា កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ»។