ជីវិតផុ…យស្រួយយ៉ាងនេះ គាត់ជាមនុស្សល្អ និងរួសរាយណាស់ មិនគួរណាជួបរឿងបែបនេះសោះ
សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារស.ពលោក ផេង ចាន់ធូ អាយុ៤៤ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់ក.ន្ត្រា.ក់ បណ្តាលឲ្យដួ.លរបាកាត់ទទឹងថ្នល់កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Bonthorng Lim បានបង្ហាញអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា«គ្រាន់តែឮថាបងស្លា.ប់ភ្លាមសឹងតែមិនគួរឲ្យជឿសោះ បង ធូ ជាមនុស្សល្អ រស់រាយណាស់ សូមវិញ្ញាណក្ខន្ធបង បានទៅដល់ទីឋានបរមសុខ»។
ជាមួយគ្នានេះ ក៏មានការចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំខេត្ត រួមនិងមហាជនជាច្រើនផងដែរ ។ ដំណឹងដ៏អកុសលនេះ បានធ្វើឲ្យមិត្តភ័ក្ដិ សាច់ញាតិ និងក្រុមគ្រួសារទាំងមូលបានមានការតក់ស្លុ.ត និងរ.ន្ធ.ត់ចិត្តជាខ្លាំង ដែលបាត់បង់មនុស្សជាទីស្រឡាញ់លឿនបែបនេះ។