អាសូរណាស់ ទេីបតែរៀបការ និងពពោះកូន៣ខែ នារីម្នាក់បែរជាជួបរឿងអកុសលស្លា.ប់បាត់បង់ជីវិត ដោយសារតែ
កាលពីម្សិលមិញ នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Thèàny Bengjamek បានធ្វើការចែករំលែកនូវដំណឹងដ៏ក្រៀមក្រំដែលជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសជាប្តីម្នាក់រងរ.បួ.សធ្ងន់ ចំណែកនារីជាប្រពន្ធម្នាក់ទៀតបានស្លា.ប់បាត់បង់ជីវិត ខណៈដែលអ្នកទាំងពីរទេីបតែរៀបមង្គលការកាលពីប៉ុន្មានខែមុននេះ។
ប្រភពខាងលេីបានមានការរៀបរាប់ឲ្យដឹងថា៖«គ្រោះថ្នាក់ចរាចរណ៍នៅខាងភូមិចម្ការ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រវាងម៉ូតូជិះពីនាក់ប្ដីប្រពន្ធចេញពីធ្វេីការរោងចក្រ និងឡានដឹកដីបើកបរដោយភ្លី…ភ្លើ ប្អូនស្រីបានស្លា.ប់ ប្អូនប្រុសរងរ.បួស.ធ្ងន់ អាណិតប្អូនស្រីណាស់មានផ្ទៃពោះបីខែ ហើយស្លា.ប់ចោលគ្រួសារនិងប្ដីទៀត ហើយប្ដីស្រែកសួររកឯណាប្រពន្ធខ្ញុំ គួរឲ្យសង្វែកណាស់។ ប្អូនស្រីនៅកំពង់ចាម បានប្ដីនៅកំពង់ឆ្នាំង ស.ពប្អូនស្រីធ្វើបុណ្យនៅកំពង់ចាម»។
ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ LE AK បានបង្ហាញអារម្មណ៍សោកស្ដាយថា៖«ប្អូនស្រីសូមប្អូនទៅកាន់សុខគតិភព។ កើតជាតិក្រោយសូមឲ្យប្អូនមានអាយុវែង គ្មានអ្វីក្រៅពីពាក្យថាអាណិតទេ ចែទើបតែបានទៅកំដរការប្អូនថ្ងៃមុនសោះមិនទាន់បានបីខែផង អាណិតណាស់ប្អូនត្រូវផុតជីវិត រីឯប្ដីត្រូវចូលពេទ្យសង្គ្រោះបន្ទាន់»។