ស្រ្តីជាប្រពន្ធបានចេញមុខបកស្រាយបែបនេះ ក្រោយប្តីចោទថារូបនាងមានសា…ហា…យ ទុកកូនចោលនៅផ្ទះ ហើយចូលក្លឹបកាន់ដៃប្រុស
ករណីអំ…ពើ…ហិ…ង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វា…យប្រពន្ធខ្លួនឯងឲ្យរ…បួ…សធ្ងន់ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អេីល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនយ៉ាងច្រើន។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំ…ពើ…ហិ…ង្សា គំ…រា…មកំ…ហែ…ងបា…ញ់ស…ម្លា…ប់ និងប្រើពាក្យសំ.ដី.ដៀ…ល ជេ…ប្រ…មា…ថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង។
ដោយឡែក ក្រោយការបង្ហោះពីស្រ្តីជាប្រពន្ធរំលងបានមួយថ្ងៃ បុរសជាប្តីក៏បានចេញមុខមកបកស្រាយបែបនេះថា៖«ខ្ញុំបាទ ជា ប៊ុនថេង សូមបកស្រាយរឿងវិវាទគ្រួសាររបស់ខ្ញុំកើតឡើង ខ្ញុំព្យាយាមលាក់និងមិនបង្ហាញតាមបណ្តោយសង្គមនោះទេ ព្រោះវាជាភាពអាម៉ាស់នៅក្នុងគ្រួសារ! វីដេអូដែល ញឹម សុខឡេង បានបង្ហោះសកម្មភាពប្រ…តា…យប្រ…ត…ប់…គ្នាកាលពីព្រឹកមិញ ដោយសារ ញឹម សុខឡេង ទុកកូនតូចអាយុ៨ខែចោលនៅផ្ទះ ហើយទៅដើរលេងចូលក្លឹបកាន់ដៃប្រុសដាច់ៗយប់មិនចូលផ្ទះ(ដែលត្រូវជាសា…ហា…យរបស់នាង)។ សូមបងប្អូនពូមីងជួយពិចារណាដោយក្តីអនុគ្រោះ»។
ប្តីបានបន្តទៀតថា៖«ខ្ញុំនឹកម្តាយហើយបានប្រាប់នាងថាមកសំរាកផ្ទះម្តាយមួយយប់ ប៉ុន្តែដល់ពេលយប់ឡើងថ្ងៃទី១៥ ខែ៦ ២០២២ ប្រហែលម៉ោង១១:៣០យប់ នាងបានមកស្រែកជេ…រ…ផ្អើ…ងអស់អ្នកជិតខាង និងជេ…រ…ប្រ…មា…ថលើក្រុមគ្រួសារខ្ញុំ ហើយបានធ្វើសកម្មភាពវា…យកំ…ទេ….ចឡានអ្នកផ្ទះរបស់ខ្ញុំ។ នេះជាខ្សែវីដេអូដែរ ញឹម សុខឡេង(ហៅក្រៅ Lumi)បានធ្វើសកម្មភាពយកដុំថ្មវា…យកំទេចឡានយ៉ាងសា…ហា…វនៅមុខផ្ទះម្តាយខ្ញុំ។ សូមបងប្អូនជួយស៊ែររកយុតិធម៏ឱ្យខ្ញុំបាទផង»។
ក្រោយរងការចោទពីប្តីថារូបនាងលួ…ចមានសា…ហា….យ និងទុកកូនតូចអាយុ៨ខែចោលនៅផ្ទះ ហើយទៅដើរលេងចូលក្លឹបកាន់ដៃប្រុសដា…ច់ៗយប់មិនចូលផ្ទះ ស្រ្តីជាប្រពន្ធបានចេញមកបកស្រាយបែបនេះ៖«ប្តីខ្ញុំទាំងស្អាត ទាំងសង្ហារ មានឋានៈ មានយសស័ក្តិ រស់ក្នុងវង្សក្រកូលមួយដែលសមរម្យ ខ្ញុំស្រលាញ់ប្តីខ្ញុំណាស់ ខ្ញុំស៊ូណាស់ទំរាំបានរស់ជួបជុំប្តីប្រពន្ធកូន ស្នេហាខ្ញុំកំ…ស…ត់ណាស់ តេីឲ្យខ្ញុំទៅរេីសយកអ្នកណាមកធ្វេីជាសា…ហា….យទៀតនោះ ហេីយបេីមានសា…ហា….យមែនក៏មិនបង្ហោះរូបឲ្យប្តីឃេីញច្បាស់ៗចឹងដែរ តែនេះជារូបភាពតាំងតែមិនមានប្តីមានកូនម្លេស។
សម្រាប់រឿងកូន តាំងតែពីកូនក្នុងពោះ រហូតដល់កូនកេីត គឺខ្ញុំពពោះម្នាក់ឯង មេីលថែខ្លួនឯង បង្កេីតក៏ម្នាក់ដោយគ្មានវត្តមានប្តី វាជារឿងដែលឈឺចាប់បំផុតក្នុងជីវិត, ខ្ញុំមេីលថែកូនខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់ដោយគាត់ជាប្តីមិនដែលបានមកជួយមេីលថែ ថ្នាក់ថ្នម បមបីសោះឡេីយ ចឹងកុំបារម្ភខ្ញុំស្រលាញ់កូនខ្ញុំណាស់ ស្រលាញ់លេីសអ្នកឯងរាប់លានដង កុំដេីម្បីលាងខ្លួនឯង ឲ្យល្អប្រពៃ ចោទប្រកាន់អ្នកដទៃថាចេះថាចុះ មិនថាកាលៈទេសៈណាទេ តែវៃដល់ថ្នាក់នេះគឺខុសទាំងស្រុងហេីយ ហេីយក៏មិនមែនជាលេីកទី1 ដែលវា…យធ្វេីបា…បខ្ញុំនោះដែរ ទេីបនាងខ្ញុំសម្រេចដាក់ Camera ក្នុងបន្ទប់ថតទុកជាភស្តុតាងកុំឲ្យប្រកែករួច»។