អូនអើយ ២០ថ្ងៃហើយដែលបងតែងនៅជិតអូន កំដរអូន ជាចុងក្រោយអូននៅតែទៅចោលបងរហូត ទៅគ្មានថ្ងៃត្រឡប់
ពិតជារឿងរ៉ាវដ៏គួរឲ្យសង្វេ.គបំផុត ចំពោះស្រ្តីម្នាក់មានឈ្មោះ សាលី រតនៈនារី ដែលបានទទួលមរណភាពទាំងវ័យក្មេងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៣៧ឆ្នាំ បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។
បេីតាមការបង្ហោះពីស្វាមីនៃស.ពដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhay Vanna បានបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងដូច្នេះថា៖«អូនអើយ បងសោកស្ដាយណាស់ដែលជួយអូនមិនបាន ២០ថ្ងៃហើយដែលបងនៅជិតអូន កំដរអូន តែចុងក្រោយអូនទៅចោលបងគ្មានថ្ងៃត្រឡប់
សូមវិញ្ញាណក្ខន្ធអូនបានទៅដល់សុគតិភព បើមានជាតិក្រោយមែន សូមឲ្យយើងជាប្ដី ប្រពន្ធនឹងគ្នាទៀត»។ សូមជម្រាបថា ស្រ្តីខាងលេីបានកេីតជំងឺដុះសាច់ក្នុងខួរក្បាល ខណៈដែលក្រុមគ្រួសារបានព្យាយាមបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ជាអកុសលនៅតែមិនអាចសង្រ្គោះបាន ។