ហេតុអី មកវិញមកអូនចាំ កុំទៅចោលអូន អូនធ្វើចិត្តអត់បានទេ អូនជិតឆ្កួ…តហើយ
នារីដ៏ស្រស់ស្អាតម្នាក់បានបង្ហាញនូវអារម្មណ៍ក្រៀមក្រំនិងរ.ន្ធ.ត់ចិត្តជាខ្លាំង ក្រោយពីទទួលបានដំណឹងដ៏អកុសលដែលបុរសជាគូស្នេហ៍របស់ខ្លួនបានស្លា.ប់បាត់បង់ជីវិត ខណៈដែលនៅសល់ត្រឹម២ខែទៀតប៉ុណ្ណោះ ដល់ថ្ងៃខួបអនុស្សាវរីយ៍ ២ឆ្នាំហេីយ មិនគួរណាមានម្នាក់ត្រូវឃ្លាតឆ្ងាយជារៀងរហូតបែបនេះទៅវិញ។
នារីជាគូស្នេហ៍រូបនេះ បានមានការរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Eii Horn យ៉ាងដូច្នេះថា៖«ហេតុអី មកវិញមកអូនចាំ កុំចោលអូន ធ្វើចិត្តអត់បានទេ នៅចាំបងរហូត សន្យាថានៅជាមួយអូនរហូតហេតុអីទៅ អូនជិតឆ្កួ.តហើយ មកវិញបានពីណានៅក្បែរអូនពេលអូនពិបាកចិត្ត បានពីណាដោះស្រាយបញ្ហាឲ្យទៀត ហេតុអីបងក្ប.ត់ពាក្យសន្យា ទៅចោលអូនចឹង
ខ្វះតែមួយខែទៀត Anniversary 2 ឆ្នាំហើយ អូនធ្វើចិត្តមិនបានទេ មករកអូនវិញមក អូននឹងនៅចាំបង បងទៅរហូតហើយ បានត្រឹមមើលរូបថតទេ អូននៅស្រលាញ់បងរហូតមករកអូនវិញមកណា ណាបងណា អូននៅចាំបង»។ សូមជម្រាបថា បុរសខាងលេីមានឈ្មោះ សុខ ជា បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយសារតែដួ.លម៉ូតូ ។