ក្តៅៗ កូនប្រសារឧកញ៉ា ហេង សៀ ដែលជាម្ចាស់កាហ្វេល្បីឈ្មោះ The KOI និង Tube Cafe ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើរឿងគួរឲ្យស្អប់ខ្ពើមមួយនេះ
នៅមុននេះបន្ដិច នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១សមត្ថកិច្ចបាន ចា.ប់ ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថត រូប អា.ស អា.ភាស ដើម្បីបំ.ភាន់សាធារណជន និងបំ.ផ្លាញ កិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ នេះបើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច។
ជ.ន ដែលបានជួលមនុស្សប្រុស-ស្រី ថត រូប អា.ស អា.ភា.ស គឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាន នឹងកំពុងបន្តតាម ចា.ប់ អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួម ប្រ ឌិ.ត លើករណីខាងលើ។ មន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមក ថតរូប ឈុ.ត ឆា.ក អា.ស.អា.ភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា។
គួរជម្រាបផងដែរថា កាលពីម្សិលមិញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV ស្របពេលដែល នាងបានបដិសេធដាច់អហង្ការថា មិនដែលមានទំនាក់ទំនងស្នេហា ស៊ី ជ.ម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោលនូវរូបភាព អា.ស.អា.ភាស ដែលប្រ.ឌិតដោយឧ.ក្រិដ្ឋ.ជន។
ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់សិល្បការិនីរូបនេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ ដែលគេដឹងថាជាឈ្មួញរកស៊ីដ៏ធំមួយរូប បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ី ជ.ម្រៅ ជាមួយនឹង កញ្ញា មាន ពេជ្ររីតា។ បន្ទាប់ពីនោះ ក៏មានរូបភាព អា.ស.អា.ភាស មួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុម ឧ.ក្រិដ្ឋ.ជន ដោយចោ.ទ ប្រ.កាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។ កញ្ញា មាន ពេជ្ររីតា ចាត់ទុកថា ការចោ.ទ ប្រ.កាន់របស់ ឧកញ៉ា ហេង សៀ ថាម្តងមានទំនាក់ទំនងស្នេហា ស៊ី ជ.ម្រៅ ម្តងចោ.ទជា «ស្រ្តី ល.ក់ ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។