សូមម៉ែទៅអោយបានសុខណាម៉ែណា កុំបារម្មណ៍ពីកូនៗអី កូនៗនឹងចងចាំរាល់ការទូន្មាន មិនគួរអោយជឿថាម៉ែទៅចោលកូនដោយសារតែ
កាលពីថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Chan Nay បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបងស្រីម្នាក់ត្រូវជាសាច់ញាតិរបស់ខ្លួន បានទទួលមរណភាពចាកចោលកូនៗនិងក្រុមគ្រួសារ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានមានការបញ្ជាក់ឲ្យដឹងថា៖«សូមសោទៅអោយបានស្ងប់សុខ ការវះកាត់ដុំសាច់ខួរក្បាលមិនបានជោគជ័យ ពិតជាសោកស្តាយណាស់សោ»។ ជាមួយគ្នានេះ កូនប្រុសរបស់បងស្រីដែលបានទទួលមរណភាពខាងលេី មានគណនីហ្វេសប៊ុកឈ្មោះ Heang Doung Chan បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖
«សូមម៉ែទៅអោយបានសុខណាម៉ែណា កុំបារម្មណ៍ពីកូនៗអី កូនៗនឹងចងចាំរាល់ការទូន្មាន ព្រានប្រដៅរបស់ម៉ែក្នុងចិត្តកូនជានិច្ច មិនគួរអោយជឿសោះថាម៉ែទៅចោលកូនលឿនបែបនេះ»។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។