បាត់បង់ធនធានដ៏ល្អម្នាក់ទៀតហើយ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ជាសមាជិកក្រុមសិល្បៈ ល្ខោនបាសាក់ខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយសារតែ
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់ ក្រុមសិល្បៈ ល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កាឆែត ត្រូវជាសមាជិកក្រុមរបស់ខ្លួន បានទទួលមរណភាពដោយសារតែជំងឺគ្រុនឈាម។ មរណភាពរបស់ប្អូនស្រីរូបនេះ គឺជាការបាត់បង់នូវធនធានដ៏ល្អម្នាក់សម្រាប់សង្គមជាតិ និងកូនស្រីជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «ក្រុមសិល្បៈ ល្ខោនបាសាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បាត់បង់ធនធានដ៏ល្អម្នាក់ទៀតហើយ តស៊ូព្យាយាមហ្វឹកហាត់មិនដែលត្អូញថាហត់មួយម៉ាត់ ទោះបីត្រូវស្ដីអោយក៏មិនដែលខឹង នៅតែចា៎ប៉ាៗ ស្រលាញ់សិល្បៈល្ខោនបាសាក់ណាស់ បញ្ជូនអោយទៅរៀនបន្ថែមនៅសាលាមធ្យមវិចិត្រសិល្បៈ ពេលចេញសម្ដែងតាមខេត្តម្ដងៗត្រូវរត់ពីសាលាមកកន្លែងសម្ដែង រួចក៏រត់ទៅសាលារៀនវិញទាំងភាពអត់ងងុយ រត់ទាំងថ្ងៃរត់ទាំងយប់ក៏មាន ងោកលើឡាន ងោកលើកង់បី ងោកលើម៉ូតូ ទើបតែនិយាយប្រាប់និងសួរប៉ាសោះថា នឹកល្ខោនណាស់ប៉ា មិនដឹងថ្ងៃណាបានចេញសម្ដែងទៀត?
មិនបានប៉ុន្មានថ្ងៃផង ហេតុអ្វីមិននៅចាំល្ខោនចេញសម្ដែងកូន??? ឬកូនលែងចង់សម្ដែងទៀតហើយ??? កូនឈប់ស្រលាញ់សិល្បៈល្ខោនបាសាក់ហើយមែនទេ???
ដល់ពេលឈឺផ្ដាំអ្នកផ្ទះមិនអោយប្រាប់ប៉ាទៀតខ្លាចប៉ាលំបាក ហេតុអ្វីក៏ចិត្តម៉្លេះកូន??? បើអោយប៉ាម៉ាក់ដឹង នោះកូនប្រហែលមិនអីទេ ទៅអោយបានស្ងប់សុខណាកូន ប៉ាម៉ាក់ ប្អូនៗនិងបងប្អូនក្នុងក្រុមយើង នៅតែស្រលាញ់ នៅតែនឹករឭកដល់កូនជានិច្ច(កាឆែត)»។