ទីបំផុត ផ្ទះថ្មីដែលជាការផ្តល់ជូនដោយសប្បុរសជនជាច្រើនតាមរយៈឯកឧត្ដម ពេជ្រ ស្រស់ ដល់នាយ ប្រុញ បានលេចចេញជារូបរាងស្ទេីរតែទាំងស្រុងហេីយ
ប្រិយមិត្តជាច្រើនប្រាកដជានៅចាំបានហើយ អំពីដំណឹងដ៏រីករាយមួយ បន្ទាប់ពីមានការផ្តួចផ្តើមពីឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសឧបត្ថម្ភធ្វើផ្ទះសមរម្យមួយជូននាយប្រុញរួចមក ស្រាប់តែមានមហាជន និងសប្បុរសជនយ៉ាងច្រើនបាននាំគ្នាចូលរួមនូវថវិកាជាបន្តបន្ទាប់តែម្តង។
យ៉ាងណាមិញ បេីគិតមកដល់ពេលនេះមានរយៈពេលជាង ១ខែហេីយ ដែលឯកឧត្ដម ពេជ្រ ស្រស់ បានបញ្ជូនអនុប្រធានលោក ផន ផល្លា រួមជាមួយក្រុមការងារទៅកាន់ផ្ទះនាយប្រុញ ក្នុងគោលបំណងចុះទៅសិក្សាវាស់វែងពីទំហំដី និងគំរូផ្ទះ ដេីម្បីចាត់ចែងសាងសង់អោយបានលឿនរហ័ស។ យ៉ាប់ណាមិញ អ្វីដែលគួរអោយរំភើបជាខ្លាំងនោះ ផ្ទះថ្មីដែលជាការផ្តល់ជូនដោយសប្បុរសជនជាច្រើនតាមរយៈឯកឧត្ដម ពេជ្រ ស្រស់ គឺបានលេចចេញជារូបរាងស្ទេីរតែទាំងស្រុងហេីយ ពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។
ក្នុងនោះដែរ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្ដម ពេជ្រ ស្រស់ ក៏មានជាសំណេររៀបរាប់នៅលេីទំព័រផេកហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖ «ផ្ទះក្មួយប្រុញនៅពេលនេះគឺធ្វើបាន80%ហើយ ខ្ញុំសូមអរគុណដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានចូលរួមជ្រោមជ្រែងធ្វើផ្ទះថ្មីឲ្យក្មួយប្រុញ»។