អាពាហ៍ពិពាហ៍សម័យកូវីដ ពិធីតូចតែមានន័យសំរាប់២នាក់យេីង ក៏អរគុណម៉ាក់ប៉ាបងប្អូនទាំងសងខាងសំរាប់ពិធីនេះ
បច្ចុប្បន្នជំងឺ កូវីដ១៩ កំពុងតែមានការរា.ត ត្បា.ត នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យកម្មវិធីមួយចំនួន ដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬក៏ការជួបជុំអ្វីផ្សេងទៀត ដែលមានចំនួនមនុស្សច្រេីន ត្រូវបានផ្អាកបណ្ដុះអាសន្នសិន ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងផ្ដាច់ប្រភពចម្លងរបស់វា។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ មានឈ្មោះ Pen Tityaka បានបង្ហោះអំពីទិដ្ឋភាពពិធីមង្គលការមួយ ដោយក្រុមគ្រួសារទាំងសងខាង បានរៀបចំ រៀបមង្គលការកូនប្រុស កូនស្រីរបស់ខ្លួន ដោយធ្វេីឡេីងជាលក្ខណៈបែបតូចតាច (សែនព្រេន) ហេីយអញ្ចេីញចាស់ទុំ និងបងប្អូនសាច់ញាតិប៉ុន្មាននាក់ ដេីម្បីជាការដឹងឮតាមប្រពៃណី និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្អាករៀបចំពិធី និងកម្មវិធីនានា ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។
ម្ចាស់គណនី ហ្វេសប៊ុកខាងលេី បានលេីកឡេីងនូវសំណេរ មួយឃ្លាថា៖”អាពាហ៍ពិពាហ៍សម័យកូវីដ ពិធីតូចតែមានន័យសំរាប់២នាក់យេីង ក៏អរគុណម៉ាក់ប៉ាបងប្អូនទាំងសងខាងសំរាប់ពិធីនេះ ក៏សូមអធ្យាស្រ័យសំរាប់បងប្អូន និងមិត្តភក្តិដែលមិនបានអញ្ជេីញចូលរួម ដេាយសារគេារពតាមវិធានការក្រសួងសុខាភិបាល! ចាំជួបគ្នាវិញពេល កូវីដទៅបាត់”។