បុរសម្នាក់ ដែលជាអ្នកជិតស្និទ្ធ ជាមួយក្រុមគ្រួសារ កញ្ញា យូប៊ី បានទម្លាយឱ្យដឹងពី កេ រ្ដិ៍ ឈ្មោះក្រុមគ្រួសារ និងអត្តចរិតរបស់នាង បន្ទាប់ពីឧកញ៉ា ហេង សៀ បានរៀបរាប់ក្នុងកំណត់ហេតុថា នាងជាអ្នករកសុីផ្លូវ ភេ.ទ
ក.រ ណី ដ៏កក្រេីក ស្ដីពីទំនា.ស់ រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ហៅ Yubi រហូតដល់មានការប្តឹ.ងចោ.ទ ប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹ.ង កញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការ ប ង្ក រ បួ.ស ស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោ.ទ ប្រកាន់ឧកញ៉ា ហេង សៀ ថាបាន ប៉ុ ន ប៉.ង រំ.លោ.ភ សេ.ព ស.ន្ថវៈ លើរូបនាង។
ប៉ុន្ដែអ្វីដែលជាការភ្ញាក់ផ្អេីលនោះ បេីតាមរយៈសំណេរ នៃកំណត់ហេតុរបស់ ឧកញ៉ា ហេង សៀ បានរៀបរាប់ថា៖”កាលពីថ្ងៃ ពុំចាំ ខែមេសា ឆ្នាំ២០២១ រូបខ្ញុំ បានស្គាល់ឈ្មោះ ហៅក្រៅ យូប៊ី ភេទស្រី អាយុប្រហែល ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកផ្សាយពាណិជ្ជកម្ម (ថតផ្សាយពាណិជ្ជកម្ម) ដោយឈ្មោះ យូប៊ី បានប្រេីប្រាស់លេខទូរស័ព្ទ ២ខ្សែ ហេីយថតពាណិជ្ជកម្ម និងបង្ហាញម៉ូត អោយក្រុមហ៊ុន POUNG Studio ក្នុងការទំនាក់ទំនងស្គាល់ឈ្មោះ យូប៊ី គឺក្នុងនាមជាស្រ្ដី រកសុី ផ្លូវភេទ (សុីនំឱ្យលុយ) ខ្ញុំបាន ទំនាក់ទំនងណាត់ជួបឈ្មោះ យូប៊ី ចំនួន៣លេីកមកហេីយ ច្រេីនជួបគ្នានៅផ្ទះ សំ ណា ក់ ជួបម្ដងតម្លៃ ២០០ ទៅ៣០០ដុល្លារ ហេីយរាល់ការទំនាក់ទំនង គឺតាមប្រព័ន្ធ Telegram”។
បន្ថែមពីលេីនេះ នៅក្នុងថ្ងៃដដែល ស្រាប់តែមានបែកធ្លា.យ នូវលិខិតសុំទោសរបស់ ឧកញ៉ា ហេង សៀ ចំពោះថ្នាក់ដឹកនាំ ភរិយា ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទាំងប្រទេស ព្រោះតែរូបលោក បាន លួ ច ទំនាក់ទំនងស្នេហាជាមួយ ជនទី៣ នោះគឺ កញ្ញា មាន ពេជ្ររីតា។ ក្នុងខ្លឹមសារលិខិត របស់ឧកញ៉ា ហេង សៀ ដែលធ្វេីឡេីង តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសរសេរថា៖”ខ្ញុំបាទ ឧកញ៉ា ហេង សៀ សូមអភ័យទោសចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទ លួ ចមានស្នេហាជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្ររីតា កន្លងមក ខ្ញុំបាទមានការសោកស្ដាយជាទីបំផុត។ ហេីយថ្ងៃកេីតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទំនាក់ទំនងឱ្យខ្ញុំមកជួប បន្ទាប់មកគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រេីនលេីសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទ មិនអាចបំពេញបំណងនាងបាន ហេីយក៏ខ្ញុំបាទ មិននឹកស្មានថានាង មានកាំ.បិ ត មកចាក់ខ្ញុំបាទភ្លាមៗទេ។ អាស្រ័យហេតុនេះ ខ្ញុំបាទ សូមថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា ក្រុមគ្រួសារមេត្តាអភ័ យ ទោ.ស ដល់រូបខ្ញុំបាទផង”។
ជុំវិញនឹងរឿងដ៏កក្រេីកមួយនេះ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុក មួយមានឈ្មោះ អ៊ុក ចន្ថា យុវជន សាន់ហ្វ្រាន់សុីសកូ បានទម្លាយនូវរឿងមួយចំនួន អោយមហាជនបានដឹងថា៖”ខ្ញុំភ្ញាក់ព្រឺត មានគេផ្ញេីសារមកសួរព័ត៌មានទាក់ទងនិងក្មួយស្រីដែលមានរឿងជាមួយឧកញ៉ា និងជាពិធីការីនី MYTV ខ្ញុំហៅគាត់ថាជាក្មួយស្រី ព្រោះម្តាយគាត់និងក្រុមគ្រួសារខ្ញុំ គាត់រាប់អានជាមួយខ្ញុំ ថ្ងៃនាងធ្វេីពិធីចូលម្លប់ឆ្នាំ២០១៥ ខ្ញុំក៏បានចូលរួមពិធីដែរ។ ក្រុមគ្រួសារក្មួយស្រីជាមនុស្សមានកិត្តិយស និងទ្រព្យយស ជីតានាងតាមដឹងក៏ជាមន្រ្តីនៅធនាគារផងដែរ គ្រួសារក្មួយស្រីក៏ជាក្រុមគ្រួសារអភិជន ផ្ទះក្រុមគ្រួសារនាងវីឡាដ៏ធំស្កឹមស្កៃនៅខាងក្រោយសណ្ឋាគារ ឡឺ ប្រេសុីដង់ ខ្ញុំជឿជាក់ថានាងមិនធ្វេីបែបនេះទេ ហេីយរឿងចោ.ទ ថាលួ ច ទូរសព្ទ័ រិតតែមិនអាចទៅរួច”។